កម្មករ​អគ្គិសនី​ខ្វះ​ជំនាញ​ឡើង​ត​ខ្សែ​ ភ្លើង​ភ្លាត់ស្នៀត​ឆក់​ស្លាប់​លើ​បង្គោល​

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ កម្មករ​អគ្គិសនី​ម្នាក់​ ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​ ខណៈ​ដែល​ រូប​គាត់​ឡើង​លើ​បង្គោល​ភ្លើង​ចាប់​ ប្រអប់​តរាយ​ខ្សែភ្លើង​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​ និង​៣៥​ នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​គគីរ​ធំ​ ឃុំ​គគីរ​ធំ​ ស្រុក​ កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

Bol

​តាម​ប្រភព​រាយការណ៍​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ញិ​ល​ ពិសី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​កម្មករ​អគ្គិសនី​ មាន​ ទីលំនៅ​ភូមិ​ស្ទឹង​ ឃុំ​សំរោង​ធំ​ ស្រុក​ កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ថា​ កាល​ ពី​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឈ្មោះ​សំ​ សឿ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជា​មេការ​ ធ្វើ​-​ដំឡើង​តរាយ​ខ្សែភ្លើង​ ពី​ឈ្មោះ​ អ៊ុ​ក​ លី​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ដាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ជា​ម្ចាស់​អគ្គិសនី​ប្រចាំ​នៅ​ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ។​ មុន​ពេល​កើតហេតុ​ ឈ្មោះ​សំ​ សឿ​ន​ ដែល​ជា​មេការ​បាន​ ជួល​ឱ្យ​ជន​រង​គ្រោះ​ឡើង​តរាយ​ខ្សែភ្លើង​ តាម​បង្គោល​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​ ។​ ខណៈ​ដែល​ជន​រង​គ្រោះ​ឡើង​លើ​បង្គោល​ ក៏​បាន​ចាប់​ក្រចាប់​ខ្សែ​ប្រហែល​ដោយ​ សារ​ខ្វះ​បច្ចេកទេស​ស្រាប់តែ​ឆ្លង​ចរន្ដ​ភ្លើង​ ឆក់​ជន​រង​គ្រោះ​ស្លាប់​នៅ​លើ​បង្គោល​ តែ​ម្ដង​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ពិនិត្យ​ ស្លាកស្នាម​ ព្រមទាំង​ធ្វើ​កោសល្យវិច័យ​ លើ​សាកសព​ជន​រង​គ្រោះ​រួច​ប្រគល់​សាកសព​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ដោយឡែក​មេការ​ អគ្គិសនី​ដែល​ជា​អ្នក​ជួល​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ ៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print