ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីរួបគេជិះម៉ូតូវ៉េវសេរីចាស់មួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តហ៊ីយាន់ដាយបុកពេញទំហឹងតែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចច្រងចូលផ្សារព្រៃទា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកវេវ សេរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយាន់ដាយ ដឹកស៊ីម៉ង ពណ៍ខៀវ ពាក់ស្លាកលេខព្រះស៊ីហនុ 3A 0797 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកនិងកិន តែត្រូវអ្នកជិះម៉ូតូលោតចេញទាន់បណ្តាលអោយរងរបួសស្រាលចំណែកម៉ូតូរងការខូចខាតយាងដំណំ ។
ក្រោយពេលកើតហេតុសមត្តកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តព្រមចេញសំណងទៅលើម្ចាស់ម៉ូតូចំនួន១២០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ សមត្តកិច្ចបានអោយដឹងថា ម្ចាស់ម៉ូតូឈ្មោះវិចិត្រ ភេទប្រុសអាយុ24 ឆ្នាំ មុខរបជាជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចំណែកម្ចាស់រថយន្តឈ្មោះឈឿនឈុន ភេទប្រុសអាយុជាង៣០ឆ្នាំ ៕
ដោយ៖ សុខា សែនជ័យ