លោក​ ពិត​ ចំណាន​៖​ ជោគជ័យ​របស់​កីឡាការិនី​ កែ​ ឡេ​ង​ គឺ​ការ​ឈ្នះ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប

ចែករំលែក៖

​ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ ការ​វិល​ត្រឡប​ មក​ពី​វិញ​ របស់​កីឡាការិនី​ កែ​ ឡេ​ង​ និង​អត្ត​ព​លិ​ក​ផ្សេង​ទៀត​នៃ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​យប់​ ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​ ពិត​ ចំណាន​ រដ្ឋមន្ត្រី​ស្តីទី​ នៃ​ក្រសួង​អបរំ​យុវជន​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​ ជ័យជម្នះ​របស់​អ្នកស្រី​កែ​ ឡេ​ង​ កីឡាការិនី​ ប៉េតង់​កម្ពុជា​ នៅ​ពេល​នេះ​គឺជា​ការ​ ឈ្នះ​របស់​យើង​ទាំងអស់​គ្នា​ ។​

អ្នកស្រី កែ ឡេង

​លោក​ ពិត​ ចំណាន​បន្ត​ទៀត​ថា​ ជោគជ័យ​ របស់​កីឡាការិនី​ឆ្នើម​ កែ​ ឡេ​ង​ ដែល​ចេញ​ទៅ​ ការពារ​តំណែង​ជើងឯក​ពិភពលោក​លើក​នេះ​ ក្នុង​កម្មវិធី​15th​ Women’s​ Petanque​ World​ Championship​ 2015​ នៅ​ប្រទេស​ថៃ​ដែល​បាន​ប្រព្រឹត្ត​ ចាប់ពី​ថ្ងៃ​ទី​៤​ ដល់​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ គឺ​បន្ទាប់​ពី​កីឡាការិនី​រូប​នេះ​ លេង​ឈ្នះ​កីឡាការិនី​ទុ​យ​នេ​ស៊ី​ ឈ្មោះ​Mouna​ Beji​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​៣៣​ទល់​២៥​ពិន្ទុ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ជា​ទូទៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ តែងតែ​គាំទ្រ​រាល់​សកម្មភាព​របស់​ កីឡា​ជាតិ​ ជា​ពិសេស​ ថ្ងៃនេះ​ កីឡាការិនី​កែ​ ឡេ​ង​ ធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​នាំ​មក​មេដាយ​ មាស​កម្រិត​ពិភពលោក​លើក​ទី​២​ ដែល​ជា​និច្ចកាល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​តែងតែ​ជំរុញ​ និង​ គាំទ្រ​វិស័យ​កីឡា​កម្ពុជា​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ស្មើមុខស្មើមាត់​ ជាមួយ​ បណ្តា​ប្រទេស​ដទៃ​ទៀត​ទាំង​ក្នុង​តំបន់​និង​លើ​សាកលលោក​ ។​ ​

​ដោយឡែក​ លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ក៏​បាន​ ហៅ​ជ័យជម្នះ​ របស់​កីឡាការិនី​ កែ​ ឡេ​ង​ខាងលើ​នេះ​ថា​ បាន​មក​ពី​ការ​គាំទ្រ​ របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដូច​ ជា​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​ និង​កីឡាការិនី​ កែ​ ឡេ​ង​ខ្លួនឯង​ បាន​ខិតខំ​ប្រឹងប្រែង​ អស់ពី​ កម្លាំងកាយ​ ចិត្ត​ដើម្បី​ការពារ​ តំណែង​ជើងឯក​ពិភពលោក​ របស់​ខ្លួន​បាន​ដោយ​ ជោគជ័យ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ចំពោះ​NOCC​ តែងតែ​គាំទ្រ​ជា​និច្ច​ទាំង​មុន​ពេល​ចេញដំណើរ​ ទៅ​ប្រកួត​និង​ការ​វិល​ត្រឡប់​មក​វិញ​ របស់​អត្ត​ព​លិ​ក​ប៉េតង់​កម្ពុជា​ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ គ្រោង​អនុញ្ញាត​ឲ្យ​កីឡាការិនី​ កែ​ ឡេ​ង​ ចូល​ជួប​សម្តែង​ការ​គួរសម​ផង​ដែរ​។​

​កីឡាការិនី​ កែ​ ឡេ​ង​បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​យ៉ាង​ដូច្នេះ​ថា​ “​ មេដាយមាស​និង​ពានរង្វាន់​នេះ​ បាន​មក​ពី​ ការ​ខំប្រឹង​ប្រែង​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ ខ្ញុំ​ព្រមទាំង​ការ​គាំទ្រ​របស់​ថ្នាក់ដឹកនាំ​គ្រប់​គ្នា​ ដូច្នេះ​នាង​ខ្ញុំ​ត្រូវ​តែ​ យកជ័យ​ជម្នះ​មក​ជូន​ជាតិ​ឲ្យ​ខាង​តែ​បាន​”​ ។​

​អ្នកស្រី​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ខ្ញុំ​ឆ្លង​ផុត​ដំណាក់កាល​ទី​១​ដែល​មាន​កីឡាការិនី​៤៦​ប្រទេស​និង​ វគ្គ​បន្ត​ បន្ទាប់​ទៀត​នោះ​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្ញុំ​យកឈ្នះ​លើ​កីឡាការិនី​ទុ​យ​នេ​ស៊ីក្នុង​លទ្ធផល​៣៣​ទល់​២៥​ ហើយ​កីឡាការិនី​ ទុ​យ​នេ​ស៊ី​រូប​នេះ​ក៏​ធ្លាប់​លេង​ចាញ់​នាង​ខ្ញុំ​នៅ​ទីក្រុង​Montauban​ ប្រទេស​បារាំង​ក្នុង​ វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​រួច​ទៅ​ហើយ​ដែរ​៕​

អ្នកស្រី កែ ឡេង1

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print