ទីបំផុត ការតស៊ូរបស់លោកស្រីអង់សានសូជីទទួលបានលទ្ធផលតបស្នងទៅនឹងអ្វីដែលលោកស្រីបានលះបង់សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា នោះគឺនាំមកនៅប្រជាធិបតេយ្យពិតប្រាកដ។ នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា មេដឹកនាំគណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ NLD ជាគណបក្សប្រឆាំងធំបំផុតដឹកនាំដោយលោកស្រីអង់សានស៊ូជី បានថ្លែងសន្តរកថា ទៅកាន់មហាជនដោយមានការប្រុងប្រយ័ត្នបំផុត បើទោះបីគណបក្សនេះទទួលជ័យធំនេះលើដៃគូប្រជែងក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ។
មានប្រសាសន៍ទៅកាន់មហាជននៅទីស្នាក់ការកណ្តាលគណបក្សNLD លោកស្រីអង់សានស៊ូជីបញ្ចាក់ថា ពេលនេះវាឆាប់ពេកដើម្បីអបអរសាទរ ដល់បេក្ខភាបNLD ។ទន្ទឹមនិងនោះលោកស្រីស្នើរដល់តំណាងរាស្ត្ររបស់ខ្លួនមិនត្រូវមានពាក្យឌឺដងដល់គណបក្សចាញ់ឆ្នោតនោះឡើយ អាចបង្ករឲ្យមានអសន្តិសុខនៅក្នុងប្រទេស។
ទាំងនោះជាការប្រកាសរបស់លោកស្រីស៊ូជីទៅកាន់មហាជនមីយ៉ាន់ម៉ា ក្រោយការបោះឆ្នោត។ តាមការប្រកាសរបស់គណបក្សNLD លោកស្រីស៊ូជីក៏មានអសនមួយនៅក្នុងសភាផងដែរ នៅក្នុងការបោះឆ្នោតលើកនេះ។
អ្នកនាំពាក្យ គណបក្សNLD លោក Han Tha Myint មានការប្រុងប្រយ័ត្នពេលនិយាយថា គណបក្ស NLDទទួលបានជ័យជំនៈនោះ។
ជាមួយគ្នានេះ គណបក្សកាន់អំណាចមីយ៉ានម៉ាក៏បានប្រកាសទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនផងដែរ ដោយមិនមានសកម្មភាពជំទាស់នៅនិងលទ្ធផលបណ្តោះអាសន្ននោះឡើយ។
មេដឹកនាំគណបក្សកាន់អំណាចលោកHtay Oo បានប្រកាស បរាជ័យនៅក្រោមគណបក្សNLD ដឹកនាំលោកលោកស្រីអងសានស៊ូជីដែលទទួលបានសម្លេងគាំទ្ររហូតដល់ទៅ៨០ភាគរយក្នុងតំបន់ប្រជុំជនសំខាន់ៗរបស់មីយ៉ានម៉ា។
មេដឹកនាំគណបក្សកាន់អំណាចបានប្រកាសថា«យើងបានចាញ់ហើយ» ។ ការប្រកាស់ទទួលស្គល់នោះជារឿងមួយដ៏ប្រសើរបំផុត ទទួលបានការអបអរពីសហគមន៍អន្តរជាតិ។
លោកHtay Oo បញ្ចាក់ថា«យើងត្រូវតែស្វែងរកមូលហេតុថា ហេតុអ្វីបានជាចាញ» ។ លោកក៏បានបញ្ចាក់ទៀតថា គណបក្សរបស់លោកនិងទទួលយកនៅលទ្ធផលដោយគ្មានលក្ខណ ប៉ុន្តែយើងទាំងអស់គ្នាមិនទាន់ដឹងពីលទ្ធផលចុងក្រោយជាផ្លូវការនៅឡើយ៕