សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​មិន​ទាន់​ ចាប់ខ្លួន​អ្នក​បើករថយន្ដ​ដេញ​បុក​គ្នា​ ឆេះ​ស្លាប់​ស្ដ្រី​ម្នាក់​ក្នុង​អាថ៌​កំបាំង

ចែករំលែក៖

​ភ្នំពេញ​៖​ រហូត​មក​ដល់​ថ្ងៃនេះ​ សមត្ថ​កិ​ច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​នៅ​ពុំ​ទាន់​មាន​សមត្ថ​ ភាព​ក្នុង​ការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​ ដែល​បើករថយន្ដ​ដេញ​បុក​គ្នា​បង្ក​ឱ្យ​ស្ដ្រី​ ម្នាក់​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ដ​នៅឡើយ​ទេ​ ។​ ការ​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ ចាប់ខ្លួន​អ្នក​បើករថយន្ដ​ដេញ​បុក​គ្នា​ ហើយ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ឆេះ​នៅ​ក្នុង​ រថយន្ដ​ប្រៀប​ដូច​រឿង​ក្នុង​វី​ដេ​អូ​នេះ​ត្រូវ​ បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ សមត្ថកិច្ច​ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខណ្ឌ​ឫស្សី​ កែវ​គ្មាន​សមត្ថភាព​ចាប់​ជន​ដែល​រត់​ គេចខ្លួន​នោះ​ទេ​។​

Untitled-1

ការ​ដែល​ពួក​គាត់​ លើក​ឡើង​និង​រិះគន់​បែប​នេះ​ព្រោះថា​វត្ថុ​តាង​រថយន្ដ​ស្ថិត​នៅ​កន្លែង​កើត​ ហេតុ​។​ ដូច្នេះ​បើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ក្នុង​ការ​ ចាប់ខ្លួន​មែន​នោះ​មិន​ពិបាក​ទេ​ គ្រាន់​ តែ​ទៅ​បើក​បញ្ជី​ផ្ទៀងផ្ទាត់​នៅ​ក្រសួង​ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​នោះ​នឹង​ដឹង​អាសយដ្ឋាន​ភាគី​ដែល​រត់គេច​ខ្លួន​ពុំ​ ខាន​ឡើយ​។​

​ទាក់ទិន​នឹង​ការ​រិះគន់​ខាងលើ​នេះ​អ​ធិ​ ការ​ខណ្ឌឫស្សីកែវ​លោក​វរសេនីយទោ​ ទៀង​ ច័ន្ទ​សារ​ នគរវត្ដ​មិន​អាច​ទំនាក់​ ទំនង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ ទូរស័ព្ទ​ចូល​អត់​មាន​អ្នក​លើក​។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​០០​ និង​៥០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ម្ដុំ​ក្បែរ​ស្ថានីយ​ ប្រេង​ស៊ូ​គី​មិច​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៥​កែង​ផ្លូវលំ​ ស្ថិត​នៅ​ក្រុម​ទី​៨​ ភូមិ​ មិត្ដភាព​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ មាន​ រថយន្ដ​ប្រភេទ​តូ​យ៉ូ​តា​២​គ្រឿង​បើក​ ប្រដេញ​គ្នា​ ។​ ពេល​នោះ​រថយន្ដ​មួយ​ គ្រឿង​ដែល​គេ​ដឹង​ថា​មាន​ស្ដ្រី​ម្នាក់​បាន​ ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​លក់​សាំង​និង​ហ្គា​ស​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ដ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​ រដ្ឋ​នៅ​ទីនោះ​យ៉ាង​ខ្លាំង​។​ មិនតែប៉ុណ្ណោះ​ បាន​បង្ក​ឱ្យ​ឆេះ​ផ្ទះ​លក់​សាំង​និង​ហ្គា​ស​ បំផ្លាញ​ទ្រព្យសម្បត្ដិ​លុយកាក់​ជា​ច្រើន​ ទៀត​ផង​។​

​នៅ​កន្លែង​កើតហេតុ​គេ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ដ​ត្រូវ​ បាន​គេ​ស្គាល់ឈ្មោះ​ សាន់​ អេ​ន​ណា​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​បឹង​ កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ ស្ដ្រី​ដែល​ឆេះ​នៅ​ក្នុង​រថយន្ដ​ជិះ​រថយន្ដ​ ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្នាំ​២០០៧​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​2W-2627​ ហើយ​ក្រោយ​ ពី​កើតហេតុ​សាកសព​ស្ដ្រី​ខាងលើ​ដែល​ ឆេះ​ម៉ត់​សល់​តែ​គ្រោងឆ្អឹង​ដែក​ត្រូវ​បាន​ គេ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ដ​ទឹក​ ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​ហេតុការណ៍​ដ៏​កម្រ​កើត​មាន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ បើ​យោង​ តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​រថយន្ដ​ចំនួន​២​គ្រឿង​បើក​ប្រដេញ​ គ្នា​ក្នុង​ល្បឿន​លឿន​តាម​ផ្លូវជាតិ​លំ​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥​ដែល​រថយន្ដ​មួយ​ គ្រឿង​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​2D-8072​ បាន​ដេញ​ បុក​រថយន្ដ​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ស៊េរី​ឆ្នាំ​ ២០០៧​របស់​ស្ដ្រី​ដែល​ស្លាប់​នៅ​ក្នុង​រថ​ យន្ដ​ខាងលើ​នេះ​។​ បន្ទាប់​ពី​មាន​ហេតុ​ ការណ៍​ផ្ទុះ​ឆេះ​រថយន្ដ​អ្នកបើកបរ​រថយន្ដ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-8072​ បាន​ បើកទ្វារ​រត់​ចោល​រថយន្ដ​និង​ទុក​រថយន្ដ​ ចោល​នៅ​កន្លែង​កើតហេតុ​។​

​ដោយឡែក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ បញ្ជាក់​ឱ្យ​ដឹង​ស្រ​ដៀង​នឹង​សាក្សី​ខាងលើ​ ដែរ​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ដ​ ទាំង​២​គ្រឿង​នេះ​បាន​បើក​ដេញ​បុក​គ្នា​។​ បន្ទាប់​មក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​យី​ ហោ​២.៥០០​រៀល​ រួច​ជ្រុល​ទៅ​បុក​ទីតាំង​ ផ្ទះ​លក់​សាំង​និង​ហ្គា​ស​បង្ក​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​ សន្ធោសន្ធៅ​ដែល​គេ​ដឹង​ថា​ជា​រថយន្ដ​ របស់​ស្ដ្រី​ដែល​ឆេះ​ស្លាប់​ក្នុង​រថយន្ដ​នោះ​។​ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ក្រៅពី​ឆេះ​រថយន្ដ​សម្លាប់​ស្ដ្រី​ឈ្មោះ​ សាន់​ អេ​ន​ណា​ នៅ​មានផ្ទះ​លក់​សាំង​និង​ហ្គា​ស​ ២​ខ្នង​ក៏​បាន​ឆេះ​ខូចខាត​ទ្រព្យសម្បត្ដិ​ជា​ ច្រើន​ផង​ដែរ​ ហើយ​អ្វី​ដែល​គេ​ដឹង​ពិត​ ប្រាកដ​នោះ​គឺ​ម៉ូតូ​ចំនួន​៣​គ្រឿង​របស់​ ម្ចាស់ផ្ទះ​ត្រូវ​ឆេះ​នៅ​សល់​តែ​ដែក​។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ស្ទួ​ច​យក​រថយន្ដ​ទាំង​២​គ្រឿង​ខាងលើ​នេះ​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរ​ បាល​រាជធានី​ភ្នំពេញ​។​

​ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ​រស់នៅ​ ក្បែរ​កន្លែង​កើតហេតុ​បាន​ដាក់​ការ​ សង្ស័យ​ថា​ ឧប្បត្ដិហេតុ​គួរ​ឱ្យ​រន្ធត់​នេះ​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ អាច​ជា​ រឿង​រៀបចំ​ទុក​ដោយ​ជនសង្ស័យ​មាន​ បំណង​សម្លាប់​ស្ដ្រី​រង​គ្រោះ​តែ​ម្ដង​ ព្រោះ​ បើ​តាម​ការ​ពិនិត្យ​ការ​ស្លាប់​របស់​ស្ដ្រី​រង​ គ្រោះ​មិនមែន​ស្លាប់​នៅ​កៅអី​ដៃចង្កូត​ នោះ​ទេ​គឺ​ស្លាប់​រួញ​ក្រ​ញ៉​ង់​នៅ​កៅអី​ខាង​ ស្ដាំ​ចង្កូត​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ កាសែត​ក្នុងស្រុក​មួយ​បានឱ្យ​ដឹង​ថា​ រថ​ យន្ដ​ម៉ាក​តូ​យ៉ូ​តា​ស៊េរី​ឆ្នាំ​២០០៧​គឺជា​ កម្ម​សិទ្ធ​របស់​លោក​ ច​ន​ រតនា​ អតីត​ ថៅកែ​ភោជនីយដ្ឋាន​ រតនា​ស្រី​ម៉ៅ​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ស្ដ្រី​រង​គ្រោះ​បាន​ ខ្ចី​កូនប្រុស​របស់​លោក​ឈ្មោះ​ ច​ន​ រស្មី​ ជា​សង្សារ​នឹង​ស្ដ្រី​រង​គ្រោះ​យក​ទៅ​ជិះ​ទៅ​ សួរសុខទុក្ខ​បងប្អូន​នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​ ៦​ រហូត​មាន​ឧប្បត្ដិ​ហេតុនេះ​កើតឡើង​ តែ​ម្ដង​។​ ក្នុង​ករណី​នេះ​លោក​ ច​ន​ រតនា​ មាន​ទីលំនៅ​ផ្ទះ​លេខ​១០​ ផ្លូវ​លេខ​២៨១​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ បាន​ប្ដឹង​ ទៅ​សមត្ថកិច្ច​និង​ចោទ​នាង​ សាន់​ អេ​ន​ណា​ ថា​ បាន​យក​រថយន្ដ​របស់​លោក​ ទៅ​ផឹកស៊ី​និង​ធ្វើ​សកម្មភាព​ដេញ​បុក​គ្នា​ បណ្ដាល​ឱ្យ​ឆេះ​ ហើយ​លោក​ទាមទារ​២​ ចំណុច​ ទី​១-​សុំ​ឱ្យ​សមត្ថកិច្ច​វែកមុខ​ ឃាតករ​និង​ទី​២-​ទាមទារ​ឱ្យ​ជនល្មើស​ សង​តម្លៃ​រថយន្ដ​ចំនួន​៦​ម៉ឺន​ដុល្លារ​។​

​បើ​តាម​លោក​ ច​ន​ រតនា​ ឱ្យ​ដឹង​ថា​ នាង​ សាន់​ អេ​ន​ណា​ គឺជា​កូនកំព្រា​មាន​ តែ​ម្ដាយ​កំពុង​រស់នៅ​ប្រទេស​ថៃ​ហើយ​ នាង​បាន​ស្រលាញ់​កូនប្រុស​របស់​លោក​ ឈ្មោះ​ ច​ន​ រស្មី​ អាយុ​១៩​ឆ្នាំ​ ដោយ​ពួក​ គេ​ទាំង​ពីរ​ស្រលាញ់​គ្នា​ដូច​ប្ដី​ប្រពន្ធ​នៅ​ សល់​តែ​ថ្ងៃ​រៀប​ការ​ប៉ុណ្ណោះ​ដោយ​រង់ចាំ​ តែ​ ច​ន​ រស្មី​ បញ្ចប់​ការ​សិក្សា​ប៉ុណ្ណោះ​ ៕​

IMG_2261IMG_2258IMG_2255IMG_2256IMG_2259

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print