រុ​ស្ស៊ី​នឹង​សាងសង់​រោងចក្រ​បរមាណូ​អគ្គិសនី​៣០​នៅ​ប៉ូ​ល​ភាគ​ខាងជើង​

ចែករំលែក៖

​រុ​ស្ស៊ី​បាន​សម្រេច​បង្ហាញ​ពី​ការ​គ្រប់​ គ្រង​ទាំងស្រុង​នៅ​ប៉ូ​ល​ភាគ​ខាងជើង​ផែនដី​ដោយ​បាន​ឡើង​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​បរមាណូ​ចំនួន​៣០​កន្លែង​ ដែល​អាច​បំ​លាស់​ទី​បាន​ ។​ រោងចក្រ​ បរមាណូ​ធុន​តូច​ធ្វើ​នៅ​លើ​នាវា​ងាយស្រួល​ ក្នុង​ការ​ផ្លាស់​ទីកន្លែង​ ។​

sqw

​សារព័ត៌មាន​ Barents​ Observer​ របស់​ប្រទេស​ណ័​រវេ​បាន​ផ្សាយ​ថា​ រុ​ស្សី​ បាន​ប្រកាស​នឹង​សាងសង់​រោងចក្រ​ អគ្គិសនី​បរមាណូ​៣០​កន្លែង​សម្រាប់​ បំពេញតម្រូវការ​គ្រប់គ្រង​ប៉ូ​ល​ខាងជើង​ផែនដី​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​។​

​រោងចក្រ​អគ្គិសនី​ខាងលើ​ស្ថិត​នៅ​ ក្នុង​គម្រោង​បង្កើត​វត្ដមាន​យោធា​ក្នុង​ តំបន់​ទាំងនោះ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ សម្រាប់​ទីតាំង​យោធា​នៅ​ទីនោះ​ ។​ រោង​ ចក្រ​អគ្គិសនី​បរិ​មា​ណូ​ធុន​តូច​អាច​ជំនួស​ ម៉ា​ស៊ី​ភ្លើង​បាន​ ។​ រោងចក្រ​អគ្គិសនី​ធុន​ តូច​នោះ​អាច​បំ​លាស់​ទី​បាន​តាម​រថយន្ដ​ធុន​ធំ​ផង​ដែរ​។​គម្រោង​រោងចក្រ​អគ្គិសនី​ធុន​តូច​និង​ត្រូវ​ដំណើរការ​នៅ​ឆ្នាំ​២០២០​។​

​តាម​អ្នកឯកទេស​ការ​ដែល​រុ​ស្ស៊ី​សាងសង់​រោងចក្រ​អគ្គិសនី​បរមាណូ​នោះ​រុ​ស្ស៊ី​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ជា​ ដៃគូ​នោះ​ឡើយ​ទេ​។​

​នៅ​ក្នុង​គម្រោង​បង្កើត​កម្លាំង​នៅ​ ប៉ូ​ល​ខាងជើង​ផែនដី​រុ​ស្ស៊ី​មាន​គម្រោង​ បង្កើន​ទីតាំង​យោធា​បន្ថែម​នៅ​ទីនោះ​ហើយ​ ថែម​ទាំង​ស្ថាន​ប​នា​ជួសជុល​ឡើង​វិញ​នូវ​ទីតាំង​យោធា​ចាស់ៗ​កាលពី​សង្គ្រាម​ លោក​លើក​ទី​ពីរ​ ។​

​ប្រធានាធិបតី​ពូ​ទី​ន​មាន​ប្រសាសន៍​ថា​ កម្លាំងប្រដាប់អាវុធ​យុទ្ធសាស្ដ្រ​និង​កម្លាំង​ ការពារ​ដែនអាកាស​ដើរតួ​នាទី​យ៉ាង​ សំខាន់​ក្នុង​ការ​ធានា​សន្ដិសុខ​ជាតិ​និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​យុទ្ធសាស្ដ្រ​។​ រុ​ស្ស៊ី​នឹង​ បញ្ជូន​កងពល​កាំជ្រួច​មី​ស៊ី​ល​ចំនួន​៤​ទៅ​ស្ថិត​នៅ​ជួរ​មុខ​ដើម្បី​ទប់ស្កាត់​ការ​វាយ​ ប្រហារ​តាម​ដែនអាកាស​ពី​សត្រូវ​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print