ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​នៅ​ក្នុង​ គ្លីនិក​អន្ដរជាតិ​ក្រុងព្រះសីហនុ​ ដោយ​អាថ៌​កំបាំង​សង្ស័យ​ពេទ្យ​ព្យា​បាល​ខុស​បច្ចេកទេស

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ ជនជាតិ​បរទេស​ ម្នាក់​បាន​ស្លាប់​ដោយ​អាថ៌​កំបាំង​កាលពី​ ព្រលប់​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​យីហោ​“​មន្ទីរ​សម្រាក​ព្យាបាល​អន្ដរជាតិ​ក្រុង​ព្រះ​ សីហ​ន​”​ដោយ​គេ​សង្ស័យ​ថា​មក​ពី​គ្រូ​ ពេទ្យ​ខ្វះ​ជំនាញ​និង​ព្យាបាល​ខុស​បច្ចេក​ ទេស​។​

fer (3)

​តាម​ប្រភព​ពី​មិត្ដ​ស្រី​បុរស​ជន​រង​ គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ HAAS​ KURT​ EDWARD​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​អា​មេ​ រិ​ក​ មុខរបរ​ជា​អាជីវករ​ (​បើកហាង​ បារាំង​នៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ ព្រះ​សីហ​នុ​)​ រស់នៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ មិត្ដ​ប្រុស​ របស់​គាត់​មាន​ជំងឺ​ផ្លូវដង្ហើម​ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ​មិត្ដ​ប្រុស​គាត់​មាន​ អារម្មណ៍​ថប់ដង្ហើម​បាន​មក​សម្រាក​ ព្យាបាល​នៅ​គ្លីនិក​នេះ​(​មន្ទីរ​សម្រាក​ ព្យាបាល​អន្ដរជាតិ​ក្រុងព្រះសីហនុ​)​ បន្ទាប់​មក​បាន​ធូរស្រាល​ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ មិន​បាន​ប៉ុន្មាន​ផង​ជំងឺ​នោះ​ ក៏​ចាប់ផ្ដើម​ធ្វើទុក្ខ​សា​ជា​ថ្មី​ភ្លាម​នោះ​ មិត្ដ​ប្រុស​របស់​គាត់​ក៏​បាន​ត្រឡប់​ទៅ​ គ្លីនិក​នោះ​សា​ជា​ថ្មី​ ប៉ុន្ដែ​គួរ​ឱ្យ​សោក​ ស្ដាយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ជន​រង​ គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទាំង​នៅ​ ស្រស់​ដោយ​ក្រុម​គ្រូពេទ្យ​និយាយ​ថា​ ដោយសារ​តែ​មិត្ដ​ប្រុស​របស់​គាត់​មាន​អាការ​ជំងឺ​បេះដូង​ធ្ងន់​ពេក​ទើប​ពុំ​អាច​ សង្គ្រោះ​បាន​។​

​លោក​ សែ​ជូ​ សុ​រិ​ទ្ធី​ជោតិ​ អនុប្រធាន​ មន្ទីរ​សុខាភិបាល​ទទួល​បន្ទុក​ពិនិត្យ​សាកសព​បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​ជន​ ជាតិ​អា​មេ​រិ​ក​នេះ​ស្លាប់​គឺ​បណ្ដាល​មក​ពី​គាំងបេះដូង​ព្រោះ​ជន​រង​គ្រោះ​មាន​ជំងឺ​ បេះដូង​ជា​យូរ​ឆ្នាំ​មក​ហើយ​។​

​ទាក់ទិន​ទៅ​នឹង​ការ​ស្លាប់​នេះ​យោង​ តាម​ប្រភព​ពី​អ្នក​ស្គាល់​ជន​រង​គ្រោះ​ និយាយ​តៗ​គ្នា​ថា​ ជន​រង​គ្រោះ​នៅ​មុន​ ថ្ងៃ​ស្លាប់​គឺ​គាត់​មាន​សុខភាព​ល្អ​ណាស់​ថ្វី​ដ្បិតតែ​គាត់​មាន​ជំងឺ​លេបថ្នាំ​១​ថ្ងៃ​៣​ដង​យ៉ាងណា​ក្ដី​គឺ​គាត់​ថែរក្សា​សុខភាព​ជា​ និច្ច​ឱ្យ​តែ​មាន​បញ្ហា​អ្វី​បន្ដិចបន្ដួច​គាត់​ តែងតែ​មក​ពិនិត្យ​ ប៉ុន្ដែ​នៅ​ថ្ងៃ​កើត​ ហេតុ​មិនដឹង​ថា​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឬ​ ចាក់​ថ្នាំ​យ៉ាងម៉េច​ទេ​ទើប​គាត់​ស្លាប់​យ៉ាង​អាថ៌​កំបាំង​បែប​នេះ​។​ ដូច្នេះ​ក្នុង​នាម​ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ ប្រធាន​មន្ទីរ​សុខាភិបាល​ត្រូវ​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ម៉ត់ចត់​ទៅ​លើ​គ្លីនិក​ឯកជន​មួយ​នេះ​និង​ពិនិត្យ​ទៅ​លើ​គ្លីនិក​ឯទៀត​ ដែល​កំពុង​បើក​អាជីវកម្ម​នៅ​ក្នុង​ខេត្ដ​ ព្រះ​សីហ​នុ​ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​លើ​អ្នកជំងឺ​ក្រោយៗ​។​

​មក​ដល់​រសៀល​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ រថយន្ដ​របស់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ដឹក​យក​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ ត្រៀម​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ តាម​រយៈ​តំណាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ៕​

IMG-20151108-WA0045 IMG-20151108-WA0042fer (5)fer

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print