អាំង​ សំអាត​ឈ្នះ​ព្យ៉ា​ ណ​យ​ចំណែក​ ឯម​ សា​រ៉ា​ក់​ទាត់​គឿ​ន​ សុខ​ហេង​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ អាំង​ សំអាត​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បាន​ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ព្យ៉ា​ ណ​យ​ ដោយ​ពិន្ទុ​ ខណៈ​ដែល​កីឡាករ​ ឯម​ សា​រ៉ា​ក់មក​ពី​ក្លិប​ប្ញ​ទ្ធី​ពោធិ​សែន​ជ័យ​ បាន​ប្រើ​ស្នៀត​ជើង​ ទាត់​ឲ្យ​ កីឡាករ​ គឿ​ន​ សុខ​ហេង​សន្លប់​ក្នុង​ទឹក​ទី​២​កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​។​ រីឯ​កីឡាករ​ ហ៊ុន​ គី​រី​ មក​ពី​ក្លិប​ តា​ព្រហ្ម​មាន​ជ័យ​សងសឹក​កីឡាករ​ មាស​ ឆូ​យ​ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​បាន​ សម្រេច​កាល​ ពី​យប់​ ថ្ងៃអាទិត្យ​ ទី​៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​អា​រី​ណា​ ។​

IMG_6193

​សកម្មភាព​ប្រកួត​រវាង​កីឡាករ​ អាំង​ សំអាត​នឹង​ កីឡាករ​ថៃ​ ព្យ៉ា​ណ​យ​ មាន​សភាព​ស្វិតស្វាញ​ តាំងពី​វិនាទី​ដំបូង​ហើយ​ អាំង​ សំអាត​ ក៏​ទទួល​រង​ការ​ឈឺ​សាច់​ ដោយ​ថ្វីដៃ​ កីឡាករ​ ព្យ៉ា​ណ​យ​ មិន​តិច​ដែរ​ ប៉ុន្តែ​ជា​លទ្ធផល​កាត់សេចក្តី​គណៈកម្មការ​ចៅក្រម​៥​រូប​បាន​សម្រេច​ឲ្យ​ អាំង​ សំអាត​ ឈ្នះ​ព្យ៉ា​ ណ​យ​ដោយ​ពិន្ទុ​។​

​ចំណែកឯ​ កីឡាករ​ ឯម​ សា​រ៉ា​ក់បាន​ប្រើ​ពេល​ត្រឹមតែ​ទឹក​ទី​២​ប៉ុណ្ណោះ​ ដោយ​ការ​ទាត់​ផ្កាប់​ចាន​ត្រូវ​ចំ​កញ្ចឹងក​របស់​កីឡា​គឿ​ន​ សុខ​ហេង​ឲ្យ​សន្លប់​ភ្លាមៗ​ក្នុង​ទឹក​ទី​២​។​ ដូច្នេះ​សា​រ៉ា​ក់​ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ពី​កម្មវិធី​ស៊ីម៉ងត៍​អូដ្ឋ​ តាម​រយៈ​ការ​ប្រើ​ស្នៀត​ពិសេស​ ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​។​

​កីឡាករ​សៅ​ ប៊ុ​ន​ធឿ​ន​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បាន​វាយ​ឈ្នះ​ កីឡាករ​ ប្រាក់​ ស៊ី​ណាត​ មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​ប្ញ​ទ្ធី​ខេត្តព្រៃវែង​ ដោយ​ពិន្ទុ​ ខណៈ​ដែល​កីឡាករ​ ព្រឿ​ង​ សុ​ជាតិ​ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ វាយ​ កីឡាករ​ ផុ​ន​ សុភា​ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​ដំបង​ឲ្យ​វង្វេងវង្វាន់​រហូត​ដល់​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​តែ​ម្តង​។​

​ចំណែកឯ​ជំនួប​ប្រកួត​សងសឹក​រវាង​កីឡាករ​ ហ៊ុន​ គី​រី​ និង​កីឡាករ​ មាស​ ឆូ​យ​ បាន​ធ្វើ​ឲ្យ​ទស្ស​ និក​ជន​ផ្ទុះសំនើច​ នៅ​សកម្មភាព​ក្រ​ម៉ិច​ក្រ​មើម​ របស់​ ហ៊ុន​ គី​រី​ជា​ខ្លាំង​ហើយ​ នេះ​គឺជា​ការ​ប្រកួត​លើក​ ទី​៣​ របស់​ពួក​គេ​ដែល​កាលពី​លើក​ទី​១​និង​លើក​ទី​២​ពួក​គេ​ឈ្នះ​គ្នា​ម្តងម្នាក់​ រីឯ​ជំនួប​លើក​ទី​៣​នេះ​ ហ៊ុន​ គី​រី​វាយ​ឈ្នះ​ដោយ​ពិន្ទុ​។​

​ចំណែកឯ​ការ​ប្រកួត​កួត​របស់​កីឡាករ​ ឡុ​ង​ ប៊ុ​ន​យី​ម​ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​និង​កីឡាករ​ សំណាង​ សីលា​ មក​ពី​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​ ត្រូវ​អាជ្ញាកណ្តាល​ដេញ​ចុះ​ពីលើ​រេញ​ ដោយ​ប្រកួត​មិន​ ប្រក្រតី​ក្នុង​ទឹក​ទី​២​។​ការ​បណ្ដេញ​ចុះ​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​២​ របស់​កីឡាករ​ទាំង​២​នាក់​ កើតឡើង​ ដោយសារ​ ឡុ​ង​ ប៊ុ​ន​យី​ម​ សន្លប់​ព្រោះ​រង​នូវ​ស្នៀត​ជើង​ទាត់​ពី​កីឡាករ​ សំណាង​ សីលា​ ចំ​កញ្ចឹងក​តែ​មិន​ត្រូវ​ធ្ងន់​គួរ​សន្លប់​នោះ​ឡើយ​។​

​បើ​តាម​ការ​អះអាង​របស់​គណៈកម្មការ​ឲ្យ​ដឹង​ថា​ ឡុ​ង​ ប៊ុ​ន​យី​ម​ មាន​បំណង​ធ្វើ​សន្លប់​ដោយ​បើក​ឲ្យ​ សីលា​ ទាត់​កញ្ចឹងក​ ដើម្បី​សីលា​ទទួល​បាន​ប្រាក់​មួយ​លាន​រៀល​ដែល​ជា​រង្វាន់​ ពិសេស​សម្រាប់​ការ​ទាត់​ផ្កាប់​ចាន​ពី​សំណាក់​ម្ចាស់​កម្មវិធី​ស៊ីម៉ងត៍​អូដ្ឋ​។​

​គណៈកម្មការ​បាន​កត់សម្គាល់​ទៅ​លើ​សកម្មភាព​ ប្រកួត​ របស់​កីឡាករ​ ឡុ​ង​ ប៊ុ​ន​យី​ម​ ហាក់​ ខុស​ពី​ប្រក្រតី​ដោយ​ក្នុង​ទឹក​ទី​២​ ប៊ុ​ន​យី​ម​ដួល​២​ដងដោយ​សារ​សីលា​ វាយ​ ហើយ​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ចំនួន​២​ដង​ ហើយ​ចុង​ក្រោយ​ ប៊ុ​ន​យី​ម​មាន​ចេតនា​បើកដៃ​ឲ្យ​ សំណាង​ សីលា​ ទាត់​ដោយ​មិន​បាន​លើកដៃ​រង​នោះ​ទេ​ ។​

​បើ​តាម​ការ​អះអាង​របស់​លោក​ មាស​ សុខ​គ្រី​ គ្រូបង្វឹក​ ក្លិប​ តា​ព្រហ្ម​មាន​ជ័យ​និង​ ជា​អ្នក​សម្រប​ សម្រួល​ក្នុង​កម្មវិធី​ប្រដាល់​ប៉ុស្តិ៍​លេខ​៥​ ក៏​ដូច​ជា​ លោក​ អេ​ ភូ​ថង​ អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​ទូរ​ ទស្សន៍​ប៉ុស្តិ៍​លេខ​៥​សុទ្ធតែ​បាន​បញ្ជាក់​ដូច​គ្នា​ថា​ ប្រកួត​មិន​ប្រក្រតី​៕​

សកម្មភាព កីឡាករ គឿន សុខហេង និងកីឡាករ ឯក សារ៉ាក់

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print