រដ្ឋាភិបាលរុស្ស៊ីបានដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនប្រមាណ១១.០០០នាក់ដែលកំពុងធ្វើទេសចរណ៍នៅក្នុងប្រទេសអេហ្ស៊ីបក្នុងរយៈពេល២៤ម៉ោង ហើយអ្នកទេសចរណ៍បន្ថែមទៀតត្រូវជម្លៀសចេញពីប្រទេសនេះបន្ថែមទៀតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ទីក្រុងម៉ូស្គូបានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបាននិងកំពុងផ្អាករាល់ការហោះហើរទាំងអស់ឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប ក្រោយពីយន្តហោះរុស្ស៊ីមួយគ្រឿងបានធ្លាក់នៅក្នុងឧបទ្វីប ស៊ីណាយ ហើយដែលមានការសង្ស័យថា ហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងដោយសារតែការបំផ្ទុះគ្រាប់បែកនោះ ។
ជើងហោះហើរពិសេសសរាប់សិបគ្រឿងត្រូវមមាញឹកនៅក្នុងការដឹកជនភៀសខ្លួនឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនវិញ ។
ការប្រារព្ធពិធីដើម្បីចងចាំមួយត្រូវបានធ្វើឡើងនៅទីក្រុង St Petersburg របស់រុស្ស៊ី សម្រាប់ជនរងគ្រោះទាំង២២៤នាក់ ដែលភាគច្រើនជាពលរដ្ឋរុស្ស៊ី ។
កណ្តឹងដ៏ធំមួយត្រូវបន្លឺសំឡេងលាន់ឮឡើង២២៤ដង ស្ថិតនៅភាគខាងជើងទីក្រុង St Isaac’s Cathedral ។ នេះជាការបាត់បង់ជីវិតពលរដ្ឋរុស្ស៊ីដ៏ច្រើនបំផុតសម្រាប់រុស្ស៊ីស្តីពីគ្រោះថ្នាក់ធ្លាក់យន្តហោះ ។
នេះជាគ្រោះថ្នាក់តាមផ្លូវអាកាសរបស់រុស្ស៊ីលើកទី៤ បន្ទាប់ពីហេតុការណ៍កើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ខណៈកំពុងចុះចតនៅអាកាសយានដ្ឋាន St Petersburg’s Pulkovo ។
ចក្រភពអង់គ្លេសក៏បានជម្លៀសពលរដ្ឋរបស់ខ្លួន៣៥០០នាក់ចេញពីតំបន់រមណីយដ្ឋាន Sharm el-Sheikh ពីទីកន្លែងដែលយន្តហោះ Metrojet Flight 9268 ហោះហើរចាកចេញឆ្ពោះទៅកាន់ទីក្រុង St Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ចក្រភពអង់គ្លេសបានបញ្ឈប់រាល់ការហោះទៅ មកពីតំបន់រំណីយដ្ឋានទេសចរណ៍របស់អេហ្ស៊ីបនេះកាលពីពុធ សប្តាហ៍មុន ដោយសារតែក្រុមចារកម្មសម្ងាត់ស៊ើបការណ៍បានដំណឹងថា យន្តហោះ Airbus ដែលជួបគ្រោះថ្នាក់នោះទំនងកើតឡើងដោយសារតែការបំផ្ទុះគ្រាប់បែក ។
ប្រទេសរិះគន់ចក្រភពអង់គ្លេសទាក់ទងការសម្រេចចិត្តខាងលើនេះ ប៉ុន្តែបន្ទាប់ នៅថ្ងៃសៅរ៍ សប្តាហ៍មុននេះ រុស្ស៊ីស្រាប់តែបញ្ឈប់រាល់ជើងហោះហើររបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីបផងដែរ ។ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបម្រាមហោះហើរនេះកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រទេសរុស្ស៊ីស្ទើរក្លាយទៅជាប្រទេសមួយក្នុងចំណោម៣ដែលមានអ្នកទេសចរណ៍ទៅកាន់ប្រទេសអេហ្ស៊ីបច្រើនជាងគេបំផុត ។ ក្រុមអ្នកទេសចរណ៍ទាំងនោះភាគច្រើនធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានដូចជា Sharm el-Sheikh និង Hurghada ជាដើម
កាលពីឆ្នាំ២០១៤ អ្នកទេសចរណ៍រុស្ស៊ីប្រមាណជិត៣លាននាក់បានទៅកាន់ប្រទេសអេហ្ស៊ីបតាមតំបន់រមណីយដ្ឋាននានា៕
ប្រែសម្រួល៖ ថាច់ យ៉ាត