ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ មិនទទួលស្គាល់លទ្ធផលចាញ់លេងក្រុមណាហ្គាវើលឡើយ បន្ទាប់ដឹង លទ្ធផលថា ខ្លួនត្រូវបាត់បង់ឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ទីបំផុតគូប្រជែងយកចំណាត់ថ្នាក់ លេខ១និងលេខពានរង្វាន់ MCL-2015របស់ ក្រុមភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្ររដូវកាលឆ្នាំ២០១៥ ត្រូវប៉ះជាមួយក្រុមណាហ្គាវើល។
ក្រុមណាហ្គាវើលបានយកឈ្នះក្រុមបឹងកេតអង្គរ ក្នុងលទ្ធផល ៤-៣ ចំនួន២ប្រកួត គឺនៅជើងទី១ ក្រុម ណាហ្គាវើលឈ្នះ ក្រុមបឹងកេតអង្គរ៣ទល់១ និងជើងទី២ក្រុមណាហ្គាវើលចាញ់ ក្រុមបឹងកេតអង្គរ ២ទល់១ វិញកាលពីយប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៥ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលបញ្ចប់ទៅដោយភាពចម្រូងចម្រាស រវាងក្រុមណា ហ្គាវើល នឹង ក្រុមបឹងកេតអង្គរ ពុំបានរាំងស្ទះដល់ក្រុមណាហ្គាវើលឡើយ ប៉ុន្ដែមានស្រីម្នាក់ ដែលគេ អះអាងថា ជាថ្នាក់ដឹកនាំក្រុមបឹងកេតនោះ បានសម្ដែងអាកប្បកិរិយា មិនទទួលស្គាល់ការបរាជ័យ នេះឡើយ ។
ទទន្ទឹមនិងការបរាជ័យរបស់ក្រុមបឹងកេតអង្គរខាងលើនេះ ស្ត្រីម្នាក់នោះបានចេញមុខ រារាំងមិនឲ្យក្រុម អ្នកសារ ព័ត៌មាន ជូបសម្ភាសន៍ ដើម្បីបានសាកសួរជុំវិញលទ្ធផលប្រកួតរបស់ខ្លួនទេ លើសពីនេះទៅ ទៀត ស្ត្រីជើងខ្លាំងម្នាក់នេះ ប្រើពាក្យសម្តី អសុរោះជេរប្រមាថអាជ្ញាកណ្តាលថា កាត់សេចក្តីមិន យុត្តិធម៌ទៅវិញ ៕
ដោយ៖ សារីម