បំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវប្រទេសយេមែន ស្លាប់ទាហាន១៦នាក់

ចែករំលែក៖

ប្រភពព័ត៌មានពីកម្លាំងយោធាយេមែន​បានប្រាប់ប្រភពរ៉យទ័រ​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ថា យ៉ាងហោចណាស់​ទាហានរដ្ឋាភិបាលយេមែន​១៦នាក់បានបាត់បង់ជីវិត ដោយសារតែ​ការបំផ្ទុះគ្រាប់បែកនៅតាដងផ្លូវ​មួយស្ថិតនៅភាគខាងកើត​តំបន់ Marib ទីក្រុង Sanaa ។

A Yemeni soldier stands next to two burnt cars outside the U.S. embassy in Sanaa September 18, 2008. Yemeni authorities have arrested 30 people suspected of belonging to al Qaeda following an attack on the heavily fortified U.S. embassy in Sanaa, a security source said on Thursday. Two suicide car bombs set off a series of explosions outside the embassy compound on Wednesday, killing 16 people including six attackers. The dead were all Yemeni apart from an Indian woman who was walking past when the attack happened.    REUTERS/ Stringer (YEMEN)

ប្រភពដដែល​បានបន្តថា ការបំផ្ទុះគ្រាប់បែកនេះ​ ក្រៅពីបណ្តាលឲ្យស្លាប់​១៦នាក់ នៅមានទាហាន​៦នាក់ផ្សេងទៀត​រងរបួសផងដែរ ។ កងកម្លាំងទាហានទាំងនោះ​មានភារកិច្ច​ល្បាត​នៅជិតជំរំយោធា​មួយកន្លែងក្នុងតំបន់ Marib ។ ករណីនេះ ក្រុមស៊ើបអង្កេតនៅមិនទាន់ដឹងឡើយថា តើនគរជាមេខ្លោងនៅពីក្រោយខ្នងនោះ ។

ក្នុងរយៈពេលត្រឹម៧ខែនៃសង្គ្រាមស៊ីវិលក្នុងប្រទេសយេមែននេះ មនុស្សយ៉ាងតិច៥.៦០០នាក់បានបាត់បង់ជីវិត ។ យេមែនជាប្រទេសក្រីក្រលំដាប់អន់ថយជាងគេបំផុត​ស្ថិតនៅក្នុងឧបទ្វីបអារ៉ាប់ទាំងមូល ។

ជម្លោះ​បានកើតទៅជាសង្គ្រាមស៊ីវិល​ រវាងក្រុម Houthis សម្ពន្ធមិត្តរបស់អ៊ីរ៉ង់ ជាមួយកម្លាំងយោធាស្មោះត្រង់អតីតប្រធានាធិបតី Ali Abdullah Saleh ប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលគាំទ្ររដ្ឋាភិបាលនិរទ្ទេសខ្លួនរបស់ប្រធានាធិបតី Abd-Rabbu Mansour ព្រមជាមួយកម្លាំងសម្ធន្ធមិត្តអារ៉ាប់ផងដែរ ។

កងកម្លាំងសម្ពន្ធមិត្ត​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត​បានដណ្តើមគ្រប់គ្រងដែនដីភាគខាងត្បូង ប្រទេសយេមែននោះ ប៉ុន្តែ​ក្រុមឧទ្ទាម Houthi នៅតែមានសមត្ថភាពគ្រប់គ្រងដែនដីភាគច្រើន បើទោះបីថា ការវាយប្រហារតាមដែនអាកាស​បានកើតមានស្ទើរជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ ៕

smoke-billows-from-al

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print