ខេត្ដឧត្ដរមានជ័យ៖ ចោរប្លន់មួយ ក្រុមប្រដាប់ដោយអាវុធវែងខ្លីចូលបាញ់ ប្លន់ថៅកែស្ថានីយប្រេងមួយកន្លែង ប្រមូលយកលុយជាង៣ម៉ឺនដុល្លាររួច គេចខ្លួនដោយសុវត្ថិភាពបន្ទាប់ពីបាញ់ រះបណ្ដាលឱ្យថៅកែស្រីរងរបួសនិងអ្នក ចូលទៅទិញអីវ៉ានម្នាក់ទៀតរងរបួសធ្ងន់ ដែរនោះ។
ករណីប្លន់ដ៏សាហាវនេះបានកើតឡើង នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្សារត្រាំប៉ោង ក្នុងភូមិ ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រញំង ប្រាសាទ ខេត្ដឧត្ដរមានជ័យ។
បើតាមសមត្ថកិច្ចនគរបាលស្រុក ត្រញំងប្រាសាទបានឱ្យដឹងថា ស្ដ្រីម្ចាស់ ស្ថានីយប្រេងនិងវេរលុយតាមវីងផង នោះហើយត្រូវចោរបាញ់ឱ្យរបួសប្លន់ យកលុយឈ្មោះ សឿន ស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ស្ដ្រីរងគ្រោះ ត្រូវក្រុមចោរបាញ់ឱ្យរបួសប្រអប់ជើង ធ្លាយពីម្ខាងទៅម្ខាងនិងភ្ញៀវដែលចូល ទៅទិញអីវ៉ានហើយត្រូវចោរប្លន់បាញ់ឱ្យ របួសត្រគៀកដែរនោះឈ្មោះ កែវ រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ហើយត្រូវបាន គេបញ្ជូនទៅព្យាបាលក្រោយពីកើត ហេតុ។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់សមត្ថ កិច្ចថា នៅវេលាម៉ោងខាងលើមានជន ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៨ គ្មានស្លាកលេខ ប្រដាប់ ដោយអាវុធអាកាមួយដើមនិងកាំភ្លើងខ្លី មួយដើមបានជិះមកឈប់នៅមុខស្ថានីយ (ផ្ទះ)។ បន្ទាប់មកជនសង្ស័យចុះពីលើ ម៉ូតូដើរសំដៅមករកម្ចាស់ផ្ទះខណៈដែល មានប្រជាពលរដ្ឋចូលមកទិញសម្ភារ និងខ្លះទៀតមកវេរលុយតាមវីងហើយ ជនសង្ស័យបានបាញ់រះប្រមូលយកលុយ រួចនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង។
ម្ចាស់ផ្ទះបានឱ្យដឹងទៀតថា លុយ ដែលក្រុមចោរប្លន់ប្រមូលយកទៅនោះសរុបប្រមាណ៣៥.០០០ដុល្លារ។
បើតាមប្រភពពីសមត្ថកិច្ចឱ្យដឹង ដែរថា ក្រោយពីក្រុមចោរប្លន់ជនរង គ្រោះហើយនោះ ក្រុមចោរបានយកម៉ូតូ ដែលពួកវាជិះធ្វើសកម្មភាពប្លុងចោល នៅក្បែរព្រៃស្ថិតនៅភូមិកើតហេតុ ហើយបានរត់គេចខ្លួនចូលព្រៃ។
តាមសេចក្ដីរាយការណ៍ឱ្យដឹងដែរថា រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ សមត្ថកិច្ចនៅពុំទាន់អាចចាប់ ខ្លួនក្រុមចោរប្លន់ទាំង៣នាក់បាននៅ ឡើយទេ គ្រាដែលម្ចាស់ផ្ទះនិងភ្ញៀវទៅ ទិញសម្ភារនៅផ្ទះកើតហេតុកំពុងស្ថិត នៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស ដែលត្រូវក្រុមចោរបាញ់ឱ្យរបួសប្រអប់ ជើងនិងត្រគៀក ៕
ដោយ៖ ប៉ែន នួន