រដ្ឋ Melaka ប្រទេសម៉ាឡេស៊ី នៅតែជាមិត្ដដ៏ល្អលើកិច្ចសហប្រតិបតិ្ដការលើគ្រប់វិស័យ

ចែករំលែក៖

នេះជាប្រសាសន៍លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានបញ្ជាក់ឲ្យដឹង ខណៈលោកដឹកនាំគណៈប្រតិភូកម្ពុជាបន្ដដំណើរចុះទៅ រដ្ឋMelaka តំបន់Tanjung Minyak ប្រទេសម៉ាឡេស៊ី ជួបសំណេះសំណាល់ជាមួយពលករ ពលការិនី ខ្មែរអ៊ិស្លាម៣០០នាក់ និងជួបសម្ដែងការគួសម ជាមួយលោក DatukTan Sri Hj Mohd Ali Mohd Rustam សមាជិកសភាម៉ាឡេស៊ី និងជាប្រធានពិភពម៉ាឡាយូពិភព អ៊ិស្លាមម៉ាឡេសុី (DMDI) រួមនឹងថ្នាក់ដឹកនាំរដ្ឋបានរៀបចំពិធីពិសាអាហារសាមគ្គី។

ដំណើរជួបនេះធ្វើឡើង នៅភោជនីយដ្ឋាន Klasik Malaka នារាត្រីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំចសំរិទ្ធិ​ស័កព.ស​២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមេសា ២០១៨។

លោក Mohd Ali Mohd Ru stam បានបញ្ជាក់ថា រដ្ឋ Malaka ជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនទៀត ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ដែលពួកគាត់មកតាំងទីលំនៅតាំងពីទស្សវត្ស ៧០ និង៨០ដែលជាសម័យកាលសង្គ្រាមនៅកម្ពុជា មកម៉្លេះ ហើយភាគច្រើនក៏បានទទួលសិទ្ធិជាសញ្ជាតិម៉ាឡស៊ី ដែលស្របច្បាប់ ក្រោយមកទៀតជាបន្តបន្ទាប់ ក៏មានបងប្អូនខ្មែរ ដែលមកបម្រើការងារនៅទីនេះកាន់តែច្រើនឡើងផងដែរ។

លោកបានកោតសរសើរពីការរក្សាបាននូវសុជីវធម៌របស់បងប្អូនអនិកជនខ្មែរជាពលរដ្ឋល្អរបស់កម្ពុជា ដែលបានសម្របខ្លួនដាក់ខ្លួនរួមរស់នៅក្រោមដំបូលរដ្ឋមួយនេះ ពុំដែលបង្កបញ្ហា ឬនាំទុក្ខកង្វល់ដល់ប្រជាជន និងថ្នាក់ដឹកនាំ​រវស់រដ្ឋមួយនេះទេ ផ្ទុយទៅវិញស្របពេលនឹងការចាប់យកអាជីបជាអ្នកជំនួញ អាជីវករ និងខ្លះជាកម្មករ បងប្អូនអនិក​ជនខ្មែរ ក៏ជាផ្នែកមួយដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងចូលរួមទ្រទ្រង់សេដ្ឋកិច្ច ម៉ាឡេស៊ីផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមបានថ្លែងអំណរគុណ ដល់ម្ចាស់ផ្ទះនៃរដ្ឋ Malaka ក៏ដូចជារដ្ឋាភិបាលម៉ាឡេស៊ី ដែលជានិច្ចកាល បាន និងកំពុងយកចិត្តទុកដាក់បីបាច់ថែរក្សាដល់បងប្អូនអនិកជនខ្មែរ ក៏ដូចជាពលករ ពលការិនី និងពលរដ្ឋខ្មែរដែលមករស់នៅធ្វើការងារនៅលើទឹកដីនេះ មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ីជាដៃគូរទំនាក់ទំនងការទូតមួយយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ហើយក៏ជាភាគីផ្តល់ជំនួយដល់សហគមន៍ខ្មែរអ៊ិស្លាមលំដាប់លេខ១ បើប្រៀបធៀបនឹងបណ្តាដៃគូរម្ចាស់ជំនួយប្រទេសផ្សេងៗ។ មិនតែប៉ុណ្ណោះ រដ្ឋ Malaka នូវតែជាមិត្ដដ៏ល្អលើកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ជួលដល់សហគម៍ខ្មែរអ៊ិស្លាម ដូចជាជួយកសាងវិហារ ស៊ូរ៉ាវ សាលារៀន ការវិនិយោគ រួមនឹងការងារមនុស្សធម៌ កម្មវិធីស្រាយបួស ប្រាក់ឧបត្ថម្ភជនចាស់ជរា កុមារកំព្រា ជួយបើកវគ្គបណ្តុះបណ្តាល ពង្រឹងវិស័យធនធានមនុស្សជំនួយគ្រោះធម្មជាតិ និងជំនួយកម្មវីធីផ្សេងៗជាច្រើនទៀត៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print