រដ្ឋមន្ត្រីធនធានទឹកអនុញ្ញាតឲ្យលោកលូគុយហ្វាអនុ រដ្ឋមន្ត្រីក្រសួងធនធានទឹកចិនចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅ ព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យ លោក លូ គុយហ្វា (HE. LU GUIHUA) អនុរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃ សាធារណរដ្ឋប្រជាមានិតចិន និងប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សា ការងារ ។

លោក លឹម គានហោ បានលើកឡើង មតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរ ទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីក្រសួង ធនធានទឹកចិន និងគណៈប្រតិភូ នៅ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះ រាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណគុណ ចំពោះភាគី​មិត្តចិន ដែលជានិច្ចកាលតែងតែជួយ​ឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងដោយឡែកលើការអភិវឌ្ឍវិស័យធនធានទឹក នៅកម្ពុជា លោក លូ គុយហវារ អនុរដ្ឋមន្ត្រី​ក្រសួង ធនធានទឹកចិនបានលើកឡើងថា ក្នុងនាម ជាបងប្អូន ប្រទេសចិន តែងតែគិតគូ និងជួយជំរុញជានិច្ចឲ្យកម្ពុជាមានការរីកលូតលាស់ ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានលើក​ឡើងព្រមៗគ្នាដែរថា កម្ពុជា-ចិន មានទំនាក់ ទំនងល្អជាមួយគ្នាតាំងពីយូរលង់ណាស់ មកហើយ ពិសេសទំនាក់ទំនងរវាងសម្តេច ព្រះបរមរតនកោដ្ឋ ជាមួយលោក ម៉ៅ សេទុង ហើយបច្ចុប្បន្នទំនាក់ទំនង រវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានា ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះក្រសួងធនធានទឹកនៃប្រទេស ទាំងពីរត្រូវតែបន្តប្រពៃណីដ៏ល្អនេះឲ្យកាន់ តែខ្លាំងក្លា និងរឹងមាំបន្ថែម ទៀត ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បាន​អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារប្រគល់ទទួលឧបករណ៍មន្ទីរ ពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹក នៅកម្ពុជា និងស្តាប់បទបង្ហាញរបស់អ្នក បច្ចេកទេស ស្តីពីលទ្ធផលបឋមនៃការសិក្សា ប្លង់មេ ស្តីពីផែនការគម្រោងធនធានទឹក នៅ កម្ពុជា និងលទ្ធផលនៃការផ្គត់ផ្គង់ឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិទ្យាស្ថានធនធានទឹកនៅកម្ពុជា ព្រមទាំងបានណែនាំ ដល់អ្នកបច្ចេកទេស នៃក្រសួងទាំងពីរធ្វើ កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែខ្លាំងក្លាជិតស្និទ្ធបន្ថែមទៀត សំដៅធ្វើ យ៉ាងណាឲ្យគម្រោងប្លង់មេ ស្តីពីការគ្រប់ គ្រងធនធានទឹកនៅកម្ពុជាក្លាយជាផែនទី ចង្អុលផ្លូវមួយដ៏ល្អសម្រាប់រៀបចំផែនការ គ្រប់គ្រងធនធានទឹកនៅព្រះរាជាណា ចក្រកម្ពុជា ៕  ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print