ពលរដ្ឋប្រទះឃើញគា្រប់មិនទាន់ផ្ទុះ៣គ្រាប់យកប្រគល់ឲ្យនគរបាលស្រុកស្វាយលើ

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្ឋប្រទះឃើញគា្រប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ប្រគល់ឲ្យនគរបាលស្រុកស្វាយលើ ដើម្បីប្រគល់បន្ត ទៅឲ្យអង្គការដោះមីនកម្ពុជា យកទៅកំទេចចោល កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោស៊ុន អេង អធិការស្រុកស្វាយលើបានប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន៣គ្រាប់ ដែលសល់ពីសម័យសង្គ្រាម រួចមក ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ហើយលោកក៏បាន ប្រគល់បន្ត ទៅឲ្យអង្គការដោះមីនកម្ពុជា យកទៅកម្ទេចចោល។

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួនបីគ្រាប់ នោះមាន ៖ មីន​៦៩ចំនួន១គ្រាប់, គ្រាប់ ​៦០ មីល្លីម៉ែត្រ ចំនួន ​១គ្រាប់ និង គ្រាប់បេ ៤១ចំនួន១គ្រាប់។

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់ឲ្យទៅអង្គការដោះមីនកម្ពុជាយកទៅកម្ទេច​ចោល ជៀសវាងគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ចូលទៅធ្វើស្រែចំការ ជួបគ្រោះថ្នាក់ជាយថាហេតុ ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print