បាតុកម្ម​នៅ​តែ​បន្ត​កើតឡើង​ ខណៈ​អ្នក​ស្លាប់​ដោយសារ​អគ្គិភ័យ​កើន​៤៥​នាក់

ចែករំលែក៖

​បាតុកម្ម​បាន​បន្ត​ចូល​មក​ដល់​ថ្ងៃ​៦​ នៅ​ក្នុង​ប្រទេស​ Romania​ កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​ក្លិប​រាត្រី​កាលពី​៩​ថ្ងៃ​កន្លង​ទៅ​នោះ​បាន​កើន​៤៥​នាក់​ ។​

image

​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​៤​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ដោយសារ​តែ​រង​របួសធ្ងន់​ខ្លាំង​ពេក​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។​

​ហេតុការណ៍​អគ្គិភ័យ​បាន​កើតឡើង​ដោយសារ​តែ​ផ្កាភ្លើង​កាំជ្រួច​ដែល​ដុត​ក្នុង​ក្លិប​កម្សាន្ត​ ហើយ​ក្លាយទៅជា​អណ្តាតភ្លើង​ឆាបឆេះ​ បណ្តាល​ឲ្យ​អ្នក​ទៅ​ចូលរួម​កម្សាន្ត​សប្បាយ​នៅ​ទីនោះ​មានការ​រត់​ជាន់​គ្នា​ នៅ​ចំណុច​ច្រកចេញ​ដ៏​តូច​ចង្អៀត​មួយ​ ។​ ហេតុការណ៍​គ្រោះថ្នាក់​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​ រហូត​មានការ​បាតុកម្ម​ទូ​ទាំង​ប្រទេស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្វេងនិយម​លាលែង​ពី​តំណែង​ ។​

​ខណៈ​ដែល​ក្រុម​បាតុករ​ចូលរួម​ធ្វើ​បាតុកម្ម​មានការ​ធ្លាក់​ចុះ​នៅ​ចុង​ស​ប្តា​ហ៍​នោះ​ នៅ​ទីក្រុង​ Bucharest​ មានការ​ប៉ាន់​ប្រមាណ​ថា​ មាន​មនុស្ស​ចូលរួម​ប្រមាណ​១​ពាន់​នាក់​ ។​ ប្រធានាធិបតី​ Klaus​ Iohannis​ បាន​ស្ថិត​នៅ​ក្នុង​ក្រុង​បាតុករ​ដែល​ជួបជុំ​គ្នា​នៅ​ទីប្រជុំជន​នោះ​ដែរ​កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ។​

​លោក​ Klaus​ Iohannis​ ដែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ បាន​ឈរ​ធ្មឹង​ស្ងៀមស្ងាត់​រយៈពេល​ច្រើន​នាទី​ ជាមួយ​ហ្វូង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​គោរព​ឱនក្បាល​ ។​ មនុស្ស​ជា​ច្រើន​ទៀត​ក៏​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​ Klaus​ Iohannis​ ជួយ​ជម្រះ​ឲ្យ​ស្អាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​អ្នកនយោបាយ​ ខណៈ​ដែល​មានការ​មើលឃើញ​ថា​មាន​អំពើ​ពុក​រលួយ​ដុះ​ស្លែ​ចាក់​ឫស​ជ្រៅ​នោះ​ ។​

​លោក​ Klaus​ Iohannis​ បាន​អះអាង​ថា​ លោក​នឹង​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​នយោបាយ​ និង​មេដឹកនាំ​សង្គម​ស៊ី​វិល​ទៅ​លើ​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​ដឹកនាំ​រដ្ឋាភិបាល​បន្ត​ចាប់ពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តទៅ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ ជន​រង​គ្រោះ​ជិត​១០០​នាក់​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្នុង​ចំណោម​ពួក​គេ​៤០​នាក់​រង​របួសធ្ងន់​ ៕

0,,18834249_303,00

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print