ផលិតកររឿង”០០៩”លើកឡើងថា តស៊ូខ្លាំងទម្រាំបានមួយរឿងនេះ

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្មបដិហារ្យភាពយន្ត បានប្រកាសសម្ពោធចាក់បញ្ចាំងភាពយន្តបែបវាយតប់របស់ខ្លួនហើយកាលពីរាត្រីថ្ងៃទី២៤ខែមេសានេះនៅរោងភាពយន្តMajor  Cineplexផ្សារទំនើបសូរិយា បន្ទាប់ពីឆ្លងកាត់ឧបសគ្គនៃការផលិតអស់ជាច្រើនខែ។

ថ្លែងបញ្ជាក់ក្នុងកម្មវិធីសម្ពោធខាងលើ លោក ស៊ុម ភារិន អគ្គនាយកផលិតកម្ម បដិហារ្យបានលើកឡើងថា ទម្រាំបានភាពយន្តរឿង”009” នេះចាក់បញ្ចាំងលោកបានជម្នះនិងតស៊ូក្នុងការផលិតកម្ម។តស៊ូព្រោះតែការប្រឈមនឹងការលំបាកមួយចំនួនទាំងការចេញថតនៅតំបន់ឆ្ងាយៗ ក្តៅ រងារ បាយមិនត្រង់មាត់ ខ្វាយខ្វល់នឹងបញ្ហាបច្ចេកទេស ការគោរពពេលវេលារបស់តារាសម្តែង ..។ អ្វីដែលកាន់តែប្រឈមគឺបញ្ហានៃការរ៉ាប់រងបន្ទុកបង់ពន្ធ ក្រាស់ក្រែងទៀត។ លោកថាដើម្បីអោយខ្សែភាពយន្តកាន់តែល្អនៅកម្ពុជាទាល់តែម្នាក់ៗមានមនោសញ្ចេតនានិងបេះដូងក្រមសីលធម៌ល្អនិងគោរពវិន័យហើយបើគ្មានទេទោះបីមួយរឿងចំណេញ ៥ម៉ឺនដុល្លារទៅ១០ឬ២០ម៉ឺនដុល្លារក៏លោកមិនសហការជាមួយដែរ។ លោកក៏អរគុណដល់តួឯកប្រុសស្រីលោកសេមនិងកញ្ញាអៀ ម៉ីិហៅអូនម៉ីដែលខិតខំសម្តែងគោរពយកសំដីណែនាំដើម្បីអោយរឿង០០៩បានល្អចាក់បញ្ចាំងនៅពេលនេះ។ចាងហ្វាងផលិតកម្មរូបនេះបន្តថាផលិតករទាំងអស់កំពុងបារម្ភព្រោះបច្ចុប្បន្ន កំពុងលំបាកបាយមិនត្រង់មាត់ប៉ុន្តែបែរជាប្រឈមនឹងការដាក់បន្ទុកយកពន្ឋទៅវិញ។ លោកថាអ្នកដែលទប់បានគាត់ធ្វើទៅមុខអ្នកទប់អត់បានពិតជាត្រឡប់ទៅធ្វើស្រែវិញ។

តារាសម្តែងប្រុសស្រីលេចធ្លោរក្នុងភាពយន្តនេះលោក សេម និងកញ្ញា ម៉ីលិ លើកឡើងស្រដៀងគ្នាថា សិល្បករ ផលិតករបានខិតខំខ្លាំងដើម្បីសហការផលិតរឿងដែលមានគុណភាព ទោះបីឆ្លងកាត់ការលំបាកជាច្រើនក្តី។ ពួកគេស្នើឲ្យមហាជនបន្តជួយលើកទឹកចិត្ត គាំទ្រស្នាដៃភាពយន្តខ្មែរដើម្បីជាការលើកកម្ពស់មុខមាត់ភាពយន្តជាតិ និងជំរុញឲ្យភាពយន្តខ្មែរកាន់តែមានគុណភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print