ថៃចង់ធ្វើជាម្ចាស់ផ្ទះ រៀបចំ​ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី​២៤ខែមេសា ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក​ Prawit Wongsuwan ​បានជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រីការពារជាតិ អាមេរិក ​លោក​ Jim Mattis ​នៅទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

នៅក្នុងដំណើរទស្សនកិច្ចនោះ  លោកPrawit Wongsuwan ​ បានស្នើរ​រៀបចំជំនួប រវាងប្រធានាធិបតីដូណាលត្រាំនិង គីមជុងអ៊ុន នៅលើទឹកដីថៃ ។ នៅពេលនេះ ទីតាំងនៃជំនួបកំពូលរវាងមេដឹកនាំទាំងពីរ មិនទាន់បានប្រកាសឲ្យដឹងជាសាធារណនៅឡើយ។

លោក​Prawit Wongsuwan ​​បញ្ជាក់ថា ថៃ គឺជាប្រទេសសមស្រប នៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ខាងលើ ដោយសារតែថៃជាប្រទេសស្ថិតនៅកណ្តាល  និងជាប្រទេសតំបន់អាស៊ាន​ ដែលមានទាំង អាមេរិក និងកូរ៉េខាងជើង ដាក់ស្ថានទូត នៅថៃ។

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសថៃ លោក​ Don Pramudvinai ​ក៏បានបញ្ជាក់ផងដែរ ថា  «ថៃ នឹងចូលរួមរៀបចំ ជំនួប រវាងលោកត្រាំនិងគីមជុងអ៊ុន ដែល អាចធ្វើឡើងនៅចុងខែឧសភាឬ ដើមខែមិថុនា»។

មកទល់ពេលនេះ មិនទាន់មានការពិភាក្សាណាមួយ រវាងរដ្ឋាភិបាលទីក្រុងបាងកក ជាមួយទីក្រុងវ៉ាស៊ីនតោន ឬ ទីក្រុងព្យុងយ៉ាងពីជំនួប ខាងលើនៅឡើយ។

សូមបញ្ជាក់ថា ថៃ ជាប្រទេសដែលមានស្ថានទូតកូរ៉េខាងជើង និងមានទំនាក់ទំនងល្អទាំងជាមួយកូរ៉េខាងជើង និងអាមេរិក នាពេលកន្លងមក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print