ខេត្តសៀមរាប៖ ចៅអធិការវត្ត រតនៈមនី រោងគោ ហៅវត្តរតនៈ ត្រូវបានព្រះអនុគណស្រុកក្រឡាញ់ចាប់ផ្សឹក បញ្ជូនទៅអធិការស្រុក ដើម្បីចាត់វិធានការបន្ដតាមច្បាប់ ដោយសង្ស័យថា សេពមេពធន្នធម្ម(រួមភេទ) តាមរន្ធគូទជាមួយលោកនេនចំនួន១០អង្គ ។
ការចាប់ផ្សឹកព្រះសង្ឃបរាជិកនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៨ វិច្ឆិកា ២០១៥ នៅវត្តរតនៈមនីរោងគោ ហៅវត្តរតនៈ បន្ទាប់ពីមានពាក្យបណ្ដឹងពីញាតិញោមលោកនេនរងគ្រោះចំនួន១០អង្គ ។
សមត្ថកិច្ចបានឲ្យដឹងថា អតីតចៅអធិការវត្តរតនៈមនី ត្រូវបានចាប់ខ្លួនឈ្មោះ វង្ស ចែត ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណតើភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀម ត្រូវបានចាប់ផ្សឹកដោយយោងតាមពាក្យបណ្ដឹងរបស់ញោមប្រុសញោមស្រីរបស់ លោកនេនរងគ្រោះ ចោទប្រកាន់ពីបទរួមភេទជាមួយលោកនេនចំនួន១០អង្គ ដែល៥អង្គមានព្រះជន្មពី១១ ដល់១៤វស្សា និង៥អង្គទៀតមានព្រះជន្មពី១៥ ដល់១៨ព្រះវស្សា ។
បន្ទាប់ពីចាប់ផ្សឹកសង្ឃកំហូច អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ក៏បានរៀបចំឯកសារបញ្ជូនបន្តទៅការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ។
សូមបញ្ជាក់ផងដែរថា អតីតចៅអធិការកំហូចនេះធ្លាប់បានបួសជាច្រើនវត្ដ ដូចជានៅខេត្តបាត់ដំបង បួសបាន២វស្សា, ខេត្តបន្ទាយមានជ័យ បួសបាន១វស្សា, ខេត្តកំពត បួសបាន២វស្សា និងខេត្តសៀមរាប នៅស្រុកពួក បួសបាន១វស្សា និងនៅស្រុកក្រឡាញ់ បួសបាន២វស្សា ក៏ត្រូវចាប់ផ្សឹកដោយព្រះអនុគណស្រុកដោយចោទប្រកាន់ពីបទរួមភេទ តាមរន្ធគូទជាមួយលោកនេនក្នុងវត្តតែម្តង ។
បច្ចុប្បន្នសង្ឃបរាជិកសមត្ថកិច្ចស្រុកក្រឡាញ់កំពុងសាកសួរ និងក៍សាងសំរុំរឿងបញ្ជូនមកស្នងការខេត្ដ ៕
ដោយ៖ ជានិរន្ដរ៍