ប្រទេសជប៉ុន៖ នៅវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយ លោក ម៉ាសាហ៊ីកូ កូមួរ៉ា(Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី ។
ក្នុងជំនួបសម្ដែងការគួសមខាងលើ ភាគីទាំងពីរបានពិភាក្សាលើតួនាទី កាតព្វកិច្ចរបស់គណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌនីតិរដ្ឋ ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើតទំនាក់ទំនងរវាងយុវជនគណបក្សទាំងពីរផងដែរ៕
...
ដោយ៖ សុខ ខេមរា