ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជក់អំពីអាកាសធាតុថា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖
តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី24 – 260C និងអតិបរមាពី35 – 370C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពី ទិសអគ្នេយ៍មានល្បឿនពី2 – 4m/s នឹងអាចមានភ្លៀងកក់ខែជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ដោយឡែក តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី24 – 260C និងអតិបរមាពី35 -370C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពី ទិសអគ្នេយ៍មានល្បឿន 3 - 5m/s នឹងអាចមានភ្លៀងកក់ខែជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
សម្រាប់តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី32- 340C ផ្ទៃមេឃមានពពកពីតិចទៅមធ្យមខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀងកក់ខែ និងផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តកែប កោះកុង ព្រះសីហនុ និងខេត្តកំពត រលកសមុទ្រអាចមានកំពស់ពី0.50m -1.25m ៕