ចាប់ខ្លួន​បុគ្គលិកក្រុមហ៊ុនកាមីនតែល​ ពាក់ព័ន្ធ​រំលោភក្មេងស្រី ជាអនីតិជន

ចែករំលែក៖

ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុន កាមីនតែលម្នាក់ ត្រូវបាននគរ
បាល ចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុត្រូវរៀបការ(អនិតិជន)កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលនាងជនរងគ្រោះត្រូវជាប្អូនស្រីបង្កើតរបស់សង្សារបស់ខ្លួនផងដែរ។

ជនដែលត្រូវបានចាប់ខ្លួនខាងលើ ឈ្មោះ ឡេង ផៃលីនសាន អាយុ៣៥ឆ្នាំ មុខរបរតំណាងប្រធានក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ ២៥ ផ្លូវលេខ២៨​ ភូមិវត្តសន្សំក់សល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច និយាយថា ជនជាប់ចោទត្រូវបានចាប់ខ្លួនតាម បណ្តឹងក្រុមគ្រួសារជនរងគ្រោះឈ្មោះ ខាំ ស្រីនាថ ហៅយ៉ា អាយុ១៤ឆ្នាំ កើតនៅខែមេសា ឆ្នាំ២០០៤ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាសិស្សសាលា) ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដែលមានឈ្មោះ ខាំ
ស្រីនិន ជាបងស្រីបង្កើត ជាអ្នកចេញមុខប្តឹងរកយុត្តិធម៌អោយប្អូនស្រីរបស់ខ្លួន។

យោងតាមបណ្តឹងជនរងគ្រោះបានប្រាប់ថាកាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ(ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ)បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងស្រីនាងមិននៅផ្ទះទេដោយនាងនៅតែម្នាក់ឯងក្នុងបន្ទប់ពេលនោះជនសង្ស័យបានឈ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តងប៉ុន្តែដោយខ្លាចបាងប្តឹងជនសង្ស័យបានល្បួងដោយប្រាប់នាងថាចង់បានអ្វីចាំគេទិញអោយពេលនោះនាងមិនបានប្តឹងអ្វីឡើយដោយនាងក្មេងសេចក្តីផងចាញ់ការល្បួងរបស់ជនសង្ស័យពេលនោះនាងបានទៅនៅស្រុកកំណើតមួយរយះ។

ជនរងគ្រោះបានប្រាប់ទៀតថាលុះពេលនាងត្រឡប់មកពីស្រុកវិញនៅថ្ងៃ២៤មេសា២០១៨វេលាម៉ោងប្រហែល១៩និង៣០នាទីបានឃើញជនសង្ស័យមករកបងស្រីនាងទៀតតែមិនជួបៗតែនាងពេលនោះជនសង្ស័យបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀតដោយសន្យាថាចាំអោយលុយទិញទូរស័ព្ទទំនើបមួយគ្រឿងលុះដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាងហើយបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនិងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យអោយមកជួបក៍ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។

តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាតាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្លេះជាលក្ខណះគូរសង្សាហើយជនសង្ស័យបានសារភាពទៀតថារូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែនខណះទៅរកបងស្រីជនរងគ្រោះមិនជួបហើយដោយសារខ្លួនស្រវឹងស្រទើបឃើញជនរងគ្រោះនៅម្នាក់ឯងក៍ចាប់រំលោភតែម្តងទៅ។

ដោយមានចម្លើយសារភាពីជនសង្ស័យគ្រប់គ្រាន់សមត្ថកិច្ចកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តនៅពេលក្រោយ៕
ដោយ៖តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print