បោះ​ឆ្នោត​នៅ​មី​យ៉ា​ន​ម៉ា​គណបក្ស​ ប្រឆាំង​ទទួល​ជ័យជម្នះ​តែ​ព្រួយបារម្ភ​

ចែករំលែក៖

​ភូមា​៖​ ទីបំផុត​ការ​តស៊ូ​របស់​លោក​ ស្រី​ អ៊ុ​ង​ សាន​សូ​ជី​ ទទួល​បាន​លទ្ធផល​តប​ ស្នង​ទៅ​នឹង​អ្វី​ដែល​លោកស្រី​បាន​លះបង់​សម្រាប់​ពលរដ្ឋ​មី​យ៉ា​ន​ម៉ា​នោះ​ គឺ​នាំ​ មក​នៅ​ប្រជាធិបតេយ្យ​ពិត​ប្រាក​ដ​ ។​

_85422515_hi028870332

​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ មេដឹកនាំ​ គណបក្ស​សម្ព័ន្ធមិត្ដ​ដើម្បី​ប្រជាធិបតេយ្យ​ NLD​ ជា​គណបក្សប្រឆាំង​ធំ​បំផុត​ដឹក​ នាំ​ដោយ​លោកស្រី​ អ៊ុ​ង​ សាន​សូ​ជី​បាន​ ថ្លែងស​ន្ទ​រក​ថា​ ទៅ​កាន់​មហាជន​ដោយ​ មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ បើ​ទោះបី​ ខណៈ​នេះ​ទទួល​ជ័យជម្នះ​លើ​ដៃគូ​ប្រជែង​ ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​ ។​

​មាន​ប្រសាសន៍​ទៅ​កាន់​មហាជន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ NLD​ លោកស្រី​ អ៊ុ​ង​ សាន​សូ​ជី​ បញ្ចា​ក់ថា​ ពេល​នេះ​វា​ឆាប់​ពេក​ដើម្បី​អបអរសាទរ​ ដល់​បេក្ខភាព​ NLD​ ។​ ទន្ទឹម​និង​នោះ​ លោកស្រី​ស្នើ​ដល់​តំណាងរាស្ដ្រ​របស់​ខ្លួន​មិន​ត្រូវ​មាន​ពាក្យ​ឌឺដង​ដល់​គណបក្ស​ ចាញ់ឆ្នោត​នោះ​ឡើយ​ អាច​បង្ក​ឱ្យ​មាន​ អសន្ដិសុខ​នៅ​ក្នុង​ប្រទេស​ ។​

​ទាំងនេះ​ជា​ការ​ប្រកាស​របស់​លោក​ ស្រី​ស៊ូ​ជី​ទៅ​កាន់​មហាជន​មី​យ៉ា​ម៉ា​ ក្រោយ​ ការ​បោះ​ឆ្នោត​ ។​ តាម​ការ​ប្រកាស​របស់​ គណបក្ស​NLD​ លោកស្រី​ស៊ូ​ជី​ក៏​មាន​ អ​សនៈ​មួយ​នៅ​ក្នុង​សភា​ផង​ដែរ​ នៅ​ក្នុង​ ការ​បោះ​ឆ្នោត​លើក​នេះ​ ។​

​អ្នកនាំពាក្យ​គណបក្ស​ NLD​ លោក​ Han​ Tha​ Myint​ មានការ​ប្រុង​ប្រយ័ត្ន​ ពេល​និយាយ​ថា​ គណបក្ស​NLD​ទទួល​ បាន​ជ័យ​ជំ​ម្នះ​នោះ​ ។​

​ជាមួយ​គ្នា​នេះ​ គណបក្សកាន់អំណាច​ មី​យ៉ា​ន​ម៉ា​ក៏​បាន​ប្រកាស​ទទួលស្គាល់​ពិត​ការ​បរាជ័យ​របស់​ខ្លួន​ផង​ដែរ​ ដោយ​មិន​ មាន​សកម្មភាព​ជំទាស់​នៅ​និង​លទ្ធផល​បណ្ដោះអាសន្ន​នោះ​ឡើយ​ ។​

​មេដឹកនាំ​គណបក្សកាន់អំណាច​លោក​Htay​ Oo​ បាន​ប្រកាស​បរាជ័យ​នៅ​ ក្រោម​គណបក្ស​ NLD​ ដឹកនាំ​លោក​ លោកស្រី​ អ៊ុ​ង​ សាន​សូ​ជី​ ដែល​ទទួល​បាន​ សំឡេង​គាំទ្រ​រហូត​ដល់​ទៅ​៨០​ភាគរយ​ក្នុង​តំបន់​ប្រជុំជន​សំខាន់ៗ​របស់​មី​យ៉ា​ន​ម៉ា​ ។​ មេដឹកនាំ​គណបក្សកាន់អំណាច​ បាន​ប្រកាស​ថា​ឪ​យើង​បាន​ចាញ់ហើយ​ ។​ ការ​ប្រកាស់​ទទួលស្គាល់​នោះ​ជា​រឿង​មួយ​ដ៏​ប្រសើរ​បំផុត​ដែល​ទទួល​បានការ​អប​ អរ​ពី​សហគមន៍​អន្ដរជាតិ​ ។​

​លោក​ Htay​ Oo​ បញ្ចា​ក់ថា​ “​យើង​ត្រូវ​ តែ​ស្វែងរក​មូលហេតុ​ថា​ ហេតុ​អ្វី​បាន​ ជា​ចាញ់​ ។​ លោក​ក៏​បាន​បញ្ចា​ក់​ទៀត​ថា​ គណបក្ស​របស់​លោក​និង​ទទួលយក​នៅ​លទ្ធផល​ដោយ​គ្មាន​លក្ខណ​ ប៉ុន្ដែ​យើង​ ទាំងអស់​គ្នា​មិន​ទាន់​ដឹង​ពី​លទ្ធផល​ចុង​ ក្រោយ​ជា​ផ្លូវការ​នៅឡើយ​ ។​

​ប្រធាន​សភា​មី​យ៉ា​ន់​ម៉ា​និង​ជា​អតីត​ ប្រធាន​គណបក្សកាន់អំណាច​លោក​ Shwe​ Mann​ បាន​ទទួល​បរាជ័យ​ក្នុង​ការ​ បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ ។​ លោក​ Shwe​ Mann​ បាន​ចាញ់​បេក្ខជន​មក​ ពី​គណបក្សប្រឆាំង​គឺ​គណបក្ស​សម្ព័ន្ធ​ ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ ស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ប្រធាន​សភា​ មី​យ៉ា​ន់​ម៉ា​ និង​ជា​អតីត​ប្រធាន​គណបក្ស​ សហភាព​រួបរួម​ និង​អភិវឌ្ឍ​ (USDP)​ លោក​ Shwe​ Mann​ បាន​ប្រកាស​ពី​បរា​ ជ័យ​ក្នុង​ការ​ដណ្ដើម​កៅអី​សភា​សម្រាប់​ Phyu​ Township​ ខណៈ​ការ​រាប់​សន្លឹក​ ឆ្នោត​កំពុង​តែ​ធ្វើ​ ។​

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ លោក​ Shwe​ Mann​ បាន​ទូរ​សព្ទ​អបអរ​ ដោយ​ផ្ទាល់​ទៅ​កាន់​បេក្ខជន​ឈ្នះ​ឆ្នោត​គឺ​លោក​ Than​ Nyunt​ ដែល​មក​ពី​បក្ស​ ប្រឆាំង​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​។​

​គួរ​បញ្ជាក់​ថា​ លោក​ Shwe​ Mann​ ជា​អតីត​ប្រធាន​គណបក្សកាន់អំណាច​ របស់​លោក​ប្រធានាធិបតី​ ថេ​ន​ សេន​។​ លោក​ត្រូវ​បាន​គេ​ធ្វើ​បក្ស​ប្រហារ​បណ្ដេញ​ ចេញពី​តំណែង​ប្រធាន​បក្ស​ដោយសារ​ មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​មេ​ដឹក​ នាំ​ប្រឆាំង​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ។​

​លោក​ Win​ Htein​ អ្នកនាំពាក្យ​របស់​ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុ​ង​ សាន​ ស៊ូ​ជី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ នៅ​ ពេល​នេះ​គណបក្ស​របស់​លោក​បាន​ឈ្នះ​ជាង​៨០​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​ ដែល​បាន​រាប់​នេះ​បើ​យោង​តាម​ការ​ចុះ​ ផ្សាយ​របស់​ Channel​ News​ Asia​ ចេញ​ ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ។​

​យោង​តាម​ព័ត៌មាន​ Reuters​ ចេញ​ ផ្សាយ​បន្ដបន្ទាប់​ថា​ ប្រធាន​ស្ដីទី​បក្ស​ កាន់​អំណាច​ប្រកាស​ថា​ខ្លួន​ចាញ់​ ត្រូវ​រក​ មូលហេតុ​ដែល​នាំ​ឱ្យ​បរាជ័យ​ ។​

​គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ភូមា​មាន​ សភាជាតិ​ចំនួន​៤៤០​អាសនៈ​ សភា​តាម​ តំបន់​មាន​ចំនួន​៦៥២​អាសនៈ​ និង​ព្រឹទ្ធ​ សភា​ចំនួន​២២៤​អាសនៈ​ ។​ ក្នុង​នោះ​រដ្ឋ​ ធម្មនុញ្ញ​ភូមា​សព្វថ្ងៃ​បាន​កំណត់​ថា​ នៅ​ ក្នុង​អាសនៈ​ទាំង​៤៤០​ដែល​មាននៅ​ក្នុង​សភាជាតិ​មាន​អាសនៈ​ចំនួន​២៥​ភាគ​ រយ​ត្រូវ​កក់​ទុក​សម្រាប់​កងទ័ព​ជា​ស្វ័​យ​ ប្រវត្ដិ​ដោយ​មិនបាច់​បោះ​ឆ្នោត​មាន​ន័យ​ថា​ ក្នុង​ចំនួន​អាសនៈ​ទាំង​៤៤០​គឺ​មាន​ តែ​៣៣០​អាសនៈ​ប៉ុណ្ណោះ​ដែល​ដាក់​ឱ្យ​ មានការ​បោះ​ឆ្នោត​ប្រកួតប្រជែង​រវាង​ គណបក្ស​នយោបាយ​ថ្ងៃនេះ​ ។​

​ប្រទេស​ភូមា​មាន​ប្រជាជន​ប្រមាណ​ ៥៤,៥​លាន​នាក់​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប្រមាណ​៣៣,៥​លាន​នាក់​ មាន​គណបក្ស​ ប្រមាណ​៦០​បាន​ដែល​ឈរឈ្មោះ​ឱ្យ​គេ​ បោះ​ឆ្នោត​ ។​ ប៉ុន្ដែ​មាន​តែ​គណបក្ស​២​ ប៉ុណ្ណោះ​លេចធ្លោ​គឺ​គណបក្សកាន់អំណាច​ របស់​ប្រធានាធិបតី​និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ ស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ សម្រាប់​ការ​បោះ​ ឆ្នោត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ បោះ​ឆ្នោត​ដោយ​សម្ងាត់​និង​ងាយស្រួល​ ក្នុង​ការ​ត្រួតពិនិត្យ​ហើយ​នៅ​ក៏​មាន​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្ដរជាតិ​សរុប​ ប្រមាណ​ជាង​១​ម៉ឺន​នាក់​ផង​ដែរ​ ៕

3500CTW8VCNUwAAhRcK

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print