ភូមា៖ ទីបំផុតការតស៊ូរបស់លោក ស្រី អ៊ុង សានសូជី ទទួលបានលទ្ធផលតប ស្នងទៅនឹងអ្វីដែលលោកស្រីបានលះបង់សម្រាប់ពលរដ្ឋមីយ៉ានម៉ានោះ គឺនាំ មកនៅប្រជាធិបតេយ្យពិតប្រាកដ ។
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា មេដឹកនាំ គណបក្សសម្ព័ន្ធមិត្ដដើម្បីប្រជាធិបតេយ្យ NLD ជាគណបក្សប្រឆាំងធំបំផុតដឹក នាំដោយលោកស្រី អ៊ុង សានសូជីបាន ថ្លែងសន្ទរកថា ទៅកាន់មហាជនដោយ មានការប្រុងប្រយ័ត្នបំផុត បើទោះបី ខណៈនេះទទួលជ័យជម្នះលើដៃគូប្រជែង ក្នុងការបោះឆ្នោតជាប្រវត្ដិសាស្ដ្រ ។
មានប្រសាសន៍ទៅកាន់មហាជននៅទីស្នាក់ការកណ្ដាលគណបក្ស NLD លោកស្រី អ៊ុង សានសូជី បញ្ចាក់ថា ពេលនេះវាឆាប់ពេកដើម្បីអបអរសាទរ ដល់បេក្ខភាព NLD ។ ទន្ទឹមនិងនោះ លោកស្រីស្នើដល់តំណាងរាស្ដ្ររបស់ខ្លួនមិនត្រូវមានពាក្យឌឺដងដល់គណបក្ស ចាញ់ឆ្នោតនោះឡើយ អាចបង្កឱ្យមាន អសន្ដិសុខនៅក្នុងប្រទេស ។
ទាំងនេះជាការប្រកាសរបស់លោក ស្រីស៊ូជីទៅកាន់មហាជនមីយ៉ាម៉ា ក្រោយ ការបោះឆ្នោត ។ តាមការប្រកាសរបស់ គណបក្សNLD លោកស្រីស៊ូជីក៏មាន អសនៈមួយនៅក្នុងសភាផងដែរ នៅក្នុង ការបោះឆ្នោតលើកនេះ ។
អ្នកនាំពាក្យគណបក្ស NLD លោក Han Tha Myint មានការប្រុងប្រយ័ត្ន ពេលនិយាយថា គណបក្សNLDទទួល បានជ័យជំម្នះនោះ ។
ជាមួយគ្នានេះ គណបក្សកាន់អំណាច មីយ៉ានម៉ាក៏បានប្រកាសទទួលស្គាល់ពិតការបរាជ័យរបស់ខ្លួនផងដែរ ដោយមិន មានសកម្មភាពជំទាស់នៅនិងលទ្ធផលបណ្ដោះអាសន្ននោះឡើយ ។
មេដឹកនាំគណបក្សកាន់អំណាចលោកHtay Oo បានប្រកាសបរាជ័យនៅ ក្រោមគណបក្ស NLD ដឹកនាំលោក លោកស្រី អ៊ុង សានសូជី ដែលទទួលបាន សំឡេងគាំទ្ររហូតដល់ទៅ៨០ភាគរយក្នុងតំបន់ប្រជុំជនសំខាន់ៗរបស់មីយ៉ានម៉ា ។ មេដឹកនាំគណបក្សកាន់អំណាច បានប្រកាសថាឪយើងបានចាញ់ហើយ ។ ការប្រកាស់ទទួលស្គាល់នោះជារឿងមួយដ៏ប្រសើរបំផុតដែលទទួលបានការអប អរពីសហគមន៍អន្ដរជាតិ ។
លោក Htay Oo បញ្ចាក់ថា “យើងត្រូវ តែស្វែងរកមូលហេតុថា ហេតុអ្វីបាន ជាចាញ់ ។ លោកក៏បានបញ្ចាក់ទៀតថា គណបក្សរបស់លោកនិងទទួលយកនៅលទ្ធផលដោយគ្មានលក្ខណ ប៉ុន្ដែយើង ទាំងអស់គ្នាមិនទាន់ដឹងពីលទ្ធផលចុង ក្រោយជាផ្លូវការនៅឡើយ ។
ប្រធានសភាមីយ៉ាន់ម៉ានិងជាអតីត ប្រធានគណបក្សកាន់អំណាចលោក Shwe Mann បានទទួលបរាជ័យក្នុងការ បោះឆ្នោតកាលពីថ្ងៃអាទិត្យ ។ លោក Shwe Mann បានចាញ់បេក្ខជនមក ពីគណបក្សប្រឆាំងគឺគណបក្សសម្ព័ន្ធ ជាតិដើម្បីប្រជាធិបតេយ្យរបស់លោក ស្រីអ៊ុងសាន ស៊ូជី ។
កាលពីថ្ងៃចន្ទម្សិលមិញប្រធានសភា មីយ៉ាន់ម៉ា និងជាអតីតប្រធានគណបក្ស សហភាពរួបរួម និងអភិវឌ្ឍ (USDP) លោក Shwe Mann បានប្រកាសពីបរា ជ័យក្នុងការដណ្ដើមកៅអីសភាសម្រាប់ Phyu Township ខណៈការរាប់សន្លឹក ឆ្នោតកំពុងតែធ្វើ ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ លោក Shwe Mann បានទូរសព្ទអបអរ ដោយផ្ទាល់ទៅកាន់បេក្ខជនឈ្នះឆ្នោតគឺលោក Than Nyunt ដែលមកពីបក្ស ប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី។
គួរបញ្ជាក់ថា លោក Shwe Mann ជាអតីតប្រធានគណបក្សកាន់អំណាច របស់លោកប្រធានាធិបតី ថេន សេន។ លោកត្រូវបានគេធ្វើបក្សប្រហារបណ្ដេញ ចេញពីតំណែងប្រធានបក្សដោយសារ មានទំនាក់ទំនងជិតស្និតជាមួយមេដឹក នាំប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ។
លោក Win Htein អ្នកនាំពាក្យរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី បានបញ្ជាក់ឱ្យដឹងថា នៅ ពេលនេះគណបក្សរបស់លោកបានឈ្នះជាង៨០ភាគរយនៃចំនួនសន្លឹកឆ្នោត ដែលបានរាប់នេះបើយោងតាមការចុះ ផ្សាយរបស់ Channel News Asia ចេញ ផ្សាយនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ។
យោងតាមព័ត៌មាន Reuters ចេញ ផ្សាយបន្ដបន្ទាប់ថា ប្រធានស្ដីទីបក្ស កាន់អំណាចប្រកាសថាខ្លួនចាញ់ ត្រូវរក មូលហេតុដែលនាំឱ្យបរាជ័យ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះភូមាមាន សភាជាតិចំនួន៤៤០អាសនៈ សភាតាម តំបន់មានចំនួន៦៥២អាសនៈ និងព្រឹទ្ធ សភាចំនួន២២៤អាសនៈ ។ ក្នុងនោះរដ្ឋ ធម្មនុញ្ញភូមាសព្វថ្ងៃបានកំណត់ថា នៅ ក្នុងអាសនៈទាំង៤៤០ដែលមាននៅក្នុងសភាជាតិមានអាសនៈចំនួន២៥ភាគ រយត្រូវកក់ទុកសម្រាប់កងទ័ពជាស្វ័យ ប្រវត្ដិដោយមិនបាច់បោះឆ្នោតមានន័យថា ក្នុងចំនួនអាសនៈទាំង៤៤០គឺមាន តែ៣៣០អាសនៈប៉ុណ្ណោះដែលដាក់ឱ្យ មានការបោះឆ្នោតប្រកួតប្រជែងរវាង គណបក្សនយោបាយថ្ងៃនេះ ។
ប្រទេសភូមាមានប្រជាជនប្រមាណ ៥៤,៥លាននាក់ អ្នកចុះឈ្មោះបោះឆ្នោត ប្រមាណ៣៣,៥លាននាក់ មានគណបក្ស ប្រមាណ៦០បានដែលឈរឈ្មោះឱ្យគេ បោះឆ្នោត ។ ប៉ុន្ដែមានតែគណបក្ស២ ប៉ុណ្ណោះលេចធ្លោគឺគណបក្សកាន់អំណាច របស់ប្រធានាធិបតីនិងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោក ស្រី អ៊ុងសាន ស៊ូជី សម្រាប់ការបោះ ឆ្នោតនេះត្រូវបានបំពាក់ដោយប្រព័ន្ធ បោះឆ្នោតដោយសម្ងាត់និងងាយស្រួល ក្នុងការត្រួតពិនិត្យហើយនៅក៏មានអ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិសរុប ប្រមាណជាង១ម៉ឺននាក់ផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី