ហូប​បាយ​បាន​មួយ​ពេល​ និង​រង​នូវ​ការ​វាយ​ធ្វើបាប ព្រមទាំង​ត្រូវ​បង្ខំ​ឲ្យ​ដើរ​លក់​ម្ជូរ​ត្រាំ​រហូត​ដល់​ម៉ោង​១​យប់

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ក្មេង​ប្រុស​ ស្រី​២​នាក់​ មាន​ទឹកមុខ​ស្លេកស្លាំង​ខុស​ពី​ក្មេង​ដទៃ​ និង​ មាន​អារម្មណ៍​ហាក់បីដូច​មិន​ទាន់​បាត់​ពី​ការ​ភ័យ​ខ្លាច​នៃ​ការ​តាម​រក​របស់​ម្ចាស់ផ្ទះ​នោះ​បាន​រៀបរាប់​ប្រាប់​អំពី​ជីវិត​ដ៏​សែន​លំបាក់​ពេល​រស់នៅ​ជាមួយនឹង​ម្ចាស់ផ្ទះ​ ។​

New Picture (25)

​ប្អូនស្រី​ឈ្មោះ​ សេង​ មិ​នា​ មាន​វ័យ​១៥​ឆ្នាំ​ និង​ ប្អូនប្រុស​ឈ្មោះ​សេង​ ភក្តី​ ហៅ​មាន​ អាយុ​១១​ឆ្នាំ​ ក្នុង​អារម្មណ៍​តក់ស្លុត​ និង​បាន​និយាយ​មួយៗ​ថា​ រូបគេ​មាន​ម្តាយ​ឈ្មោះ​ ឆេ​ង​ ញឹ​ប​ រស់នៅ​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​ ដែល​បាន​រស់នៅ​ក្នុងភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​

​កាលពី​ជាង​៤​ឆ្នាំ​មុន​ដោយសារ​តែ​គ្រួសារ​ក្រីក្រ​ម្តាយ​របស់​ប្អូន​ទាំង​២​ បាន​ខ្ចី​លុយ​ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ ដែល​ជា​អ្នក​មាននៅ​ក្នុងភូមិ​នេះ​ ចំនួន​១០០​ដូ​ល្លា​ដើម្បី​ដោះស្រាយ​ជីវភាព​ ប៉ុន្តែ​ការ​ខ្ចី​លុយ​នោះ​ ​ត្រូវ​ម្ចាស់​លុយ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​អោយធ្វើ​កិច្ចសន្យា​ ប្រគល់​ប្អូន​ទាំង​ពីរ​នេះ​ជា​កូនចិញ្ចឹម​បណ្តោះអាសន្ន​ ។​ ក្នុងអំឡុងពេល​នោះ​មក​រូបគេ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ទៅ​រស់នៅ​ជាមួយ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ ដែល​ជា​អ្នកមាន​ទ្រព្យ​ តែ​ការ​រស់នៅ​ក្នុង​ពេល​នោះ​រូបគេ​មិន​បាន​រៀនសូត្រ​នោះ​ទេ​ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​រូប​នេះ​ប្រើ​អោយធ្វើ​ការ​នៅ​ចំការ​ ដូច​ជា​ដើរ​រើស​សណ្តែក​ ប៉ុន្តែ​ក្នុង​ពេល​នោះ​គឺ​បាយ​អោយ​ហូប​គ្រប់គ្រាន់​ កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​រូបគេ​ពិបាក​នឹង​និយាយ​ប្រាប់​ ការ​រស់នៅ​ជាមួយ​ស្ត្រី​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ គឺ​មាន​រយៈពេល​៣​ឆ្នាំ​ ។​

​ប្អូន​ទាំង​ពីរ​បាន​រៀបរាប់​ពី​ជិ​វិត​ដ៍​សែន​ជូរ​ចត់​ នេះ​បន្ត​ទៀត​ថា​ មក​ដល់​ចំណុច​នេះ​រូបគេ​ទាំង​ពីរ​នាក់​បងប្អូន​រក​នឹក​មួយសន្ទុះ​ហើយ​និយាយ​ទាំង​អួល​ដើម​ករ​ថា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពិតជា​វេទនា​យ៉ាង​ខ្លាំង​ ក្នុង​ពេល​ដែល​សម័យ​បច្ចុប្បន្ន​ ដែល​ក្មេង​ដ៍ទៃ​បាន​ទៅ​រៀនសូត្រ​ និង​ មាន​ឪពុក​ម្តាយ​ ជា​អ្នកគ្រប់គ្រង​ មើលថែរ​ តែ​ផ្ទុយ​ទៅ​វិញ​រូបគេ​ទាំង​ពីរ​រស់នៅ​ដូច​ធ្លាក់​នរក​ទាំង​រស់​ ។​ មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​រូបគេ​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ បញ្ជូន​អោយ​នៅ​ភ្នំពេញ​ អោយទៅ​នៅ​ជាមួយ​ឈ្មោះ​មាំ​ង​ ដែល​ជា​កូន​របស់​សឹម​ ស៊ី​ណេ​ង​ ។​

​ដកដង្ហើម​ធំ​បន្តិច​ទឹកភ្នែក​រលីងរលោង​ បាន​ប្រាប់​បន្ត​ថា​ នៅ​ពេល​ទៅ​ដល់​ភ្នំពេញ​រូបគេ​នឹក​ស្មានថា​ នឹង​បាន​រស់នៅ​ដោយ​មាន​សិរី​ភាព​ ហើយ​អ្វី​ដែល​សំខាន់​ និង​ជា​ក្តី​រំពឹង​ដ៍​ធំ​របស់​គេ​គឺ​កា​រៀនសូត្រ​ដែល​ជា​ទ្រព្យ​ប្រចាំ​ប្រាណ​របស់​គេ​ សម្រាប់​អនាគត​នៃ​គោលដៅ​ជីវិត​ ។​ ប៉ុន្តែ​បំណង​ប៉ងប្រាថ្នា​ដែល​ជា​ក្តី​សុ​បិ​ន្ត​ បាន​រលាយ​សាបសូន្យ​ និង​ រសាត់​ចេញពី​ជិ​វិត​របស់​ពួក​គេ​ ហើយ​ជំនួស​មក​វិញ​នូវ​ទុក្ខ​លំបាក​វេទនា​ដែល​នឹក​ស្មាន​ដល់​ ។​

​ដំណក់ទឹកភ្នែក​បាន​ស្រក់​មក​ដោយ​មិនដឹង​ខ្លួន​ ដោយ​ប្រាប់​ពី​អារម្មណ៍​ដ៍​សែន​ក្តុកក្តួល​ ថា​ រូបគេ​ហាក់បីដូច​មិន​ជឿ​សោះ​ថា​ ពេល​នេះ​ សម័យនេះ​រូបគេ​ពីរ​នាក់​បងប្អូន​រស់នៅ​វេទនា​យ៉ាងនេះ​ ។​ ជា​រៀងរាល់ថ្ងៃ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​ប្រាំ​ល្ងាច​ កិច្ចការ​មាន​មិន​ចេះ​ចប់​នោះ​ទេ​ដូច​ជា​បោក​ខោអាវ​ ជូត​ផ្ទះ​ ដាំបាយ​ លាងចាន​ គឺ​ធ្វើការ​ដូច​មនុស្ស​ធំ​អីចឹង​ ។​ ក្នុង​ពេលធ្វើការ​នេះ​ពេល​ខ្លះ​ ធ្វើការ​មិន​ទាន់ចិត្ត​គេ​ ត្រូវ​ឈ្មោះ​មាំ​ង​ជា​ម្ចាស់ផ្ទះ​វាយ​ ធ្វើបាប​ ទះកំភ្លៀង​ វាយដំ​គ្រប់​បែប​យ៉ាង​ ។​

​រូបគេ​ទាំង​ពីរ​បាន​រៀបរាប់​ទៀត​ថា​ ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច​ ឈ្មោះ​មាំ​ង​បាន​ឌុ​ប​រូបគេ​ទាំង​២​នាក់​ ដោយ​ដាក់​កន្លែង​គោលដៅ​ផ្សេង​គ្នា​ ហើយ​បញ្ជារ​អោយ​រូបគេ​ទូល​ម្ជូរ​ត្រាំ​ដើរ​លក់​តាម​ហាង​នានា​ក្នុង​ក្រុងភ្នំពេញ​ ប្រសិនបើ​ដើរ​លក់​មិន​អស់​ទេ​នោះ​ប្រឈម​នឹង​ការ​វាយ​ធ្វើ​ បាប​។​ ពេល​ខ្លះ​គ្រាន់តែ​លក់​រៀង​យឺត​ប​ន្តិ​ត​ ត្រូវ​ឈ្មោះ​មាំ​ង​ យក​ទះកំភ្លៀង​ ទាត់​ធាក់​ ។​ នៅ​ពេល​មួយ​នោះ​រូបគេ​បាន​ចាំ​ថា​ ឈ្មោះ​មាំ​ង​បាន​យក​ច្រ​វ៉ា​ក់​ចាក់​ម៉ូតូ​វាយ​លើ​ខ្លួន​រូបគេ​ ក្នុង​ពេល​ដែល​រូបគេ​ លក់​យឺត​ ។​ ជា​រៀង​រាល់​យប់​រូបគេ​បាន​ចូល​ផ្ទះ​នៅ​វេលា​ម៉ោង​១​យប់​ ទើបបាន​ចូល​ផ្ទះ​ដេក​ ។​

​នៅ​ពេល​នេះ​រូបគេ​ទាំង​ពីរ​បាន​ប្រាប់​ថា​ រូបគេ​នឹង​ឈប់​ទៅ​នៅ​ជា​មួ​ម្ចាស់ផ្ទះ​នេះ​ទៀត​ហើយ​ និង​ត្រឡប់​មក​រស់នៅ​ជាមួយ​បងស្រី​របស់​គេ​ ទោះ​អត់​អី​ហូប​ក៍​រស់នៅ​មាន​សិរី​ភាព​ដែរ​

​ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​ក្មេង​ទាំង​ពីរ​គឺ​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ និង​ ឈ្មោះ​មាំ​ង​ កំពុង​រក​ល្បិច​កល​ និង​ រក​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​យក​រូបគេ​ទៅ​វិញ​ ដោយ​យក​ប្រព័ន្ធ​តុលាការ​ដាក់​ប្តឹង​គម្រាម​បងស្រី​រូបគេ​ទៀត​ ក្នុង​ពេល​ដែល​បងស្រី​គេ​រំដោះ​គេ​អោយ​រួច​ផុត​ពី​ទុក្ខ​លំបាក​នេះ​ ។​

​នៅ​ពេល​នេះ​សមាគម​ន៍​ការពារ​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្តកំពង់ឆ្នាំង​កំពុង​បន្ត​សុំ​អន្តរាគមន៍​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​ក្រុម​គ្រួសារ​គ្រោះ​នេះ​ ៕​

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print