ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុន កាំមីនតែលម្នាក់ ដែលនគរបាល ចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុត្រូវរៀបការ(អនិតិជន)កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខនោះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាកាហើយនៅព្រឹកថ្ងៃសៅរ ១៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៨នេះ។
សមត្ថកិច្ចប្រាប់ថាយើងបានបញ្ជួនជនសង្ស័យម្នាក់ ឈ្មោះ ឡេង ផៃលីនសាន អាយុ៣៥ឆ្នាំ មុខ
របរតំណាងប្រធានក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ ២៥ ផ្លូវលេខ២៨
ភូមិវត្តសន្សំក់សល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់និតិវិធីសាកសួរួចមកពាក់ព័ន្ធនិងបណ្តឹងក្រុមគ្រួសារនារីរងគ្រោះ។
គួរំលឹកថាកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
សមត្ថកិច្ចបានឃាត់ខ្លួន ជនជាប់ចោទម្នាក់តាម បណ្តឹងក្រុមគ្រួសារជនរង
គ្រោះឈ្មោះ ខាំ ស្រីនាថ ហៅយ៉ា អាយុ១៤ឆ្នាំ កើតនៅខែមេសា ឆ្នាំ២០០៤ នៅ
ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាសិស្សសាលា) ស្នាក់នៅផ្ទះជួល ចំណុចកើត
ហេតុ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដែលមានឈ្មោះ ខាំ
ស្រីនិន ជាបងស្រីបង្កើត ជាអ្នកចេញមុខប្តឹងរកយុត្តិធម៌អោយប្អូនស្រីរបស់ខ្លួន។
យោងតាមបណ្តឹងជនរងគ្រោះបានប្រាប់ថាកាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ(ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ)បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងស្រីនាងមិននៅផ្ទះទេដោយនាងនៅតែម្នាក់ឯងក្នុងបន្ទប់ពេលនោះជនសង្ស័យបានឈ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តងប៉ុន្តែដោយខ្លាចបាងប្តឹងជនសង្ស័យបានល្បួងដោយប្រាប់នាងថាចង់បានអ្វីចាំគេទិញអោយពេលនោះនាងមិនបានប្តឹងអ្វីឡើយដោយនាងក្មេងសេចក្តីផងចាញ់ការល្បួងរបស់ជនសង្ស័យពេលនោះនាងបានទៅនៅស្រុកកំណើតមួយរយះ។
ជនរងគ្រោះបានប្រាប់ទៀតថាលុះពេលនាងត្រឡប់មកពីស្រុកវិញនៅថ្ងៃ២៤មេសា២០១៨វេលាម៉ោងប្រហែល១៩និង៣០នាទីបានឃើញជនសង្ស័យមករកបងស្រីនាងទៀតតែមិនជួបៗតែនាងពេលនោះជនសង្ស័យបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀតដោយសន្យាថាចាំអោយលុយទិញទូរស័ព្ទទំនើបមួយគ្រឿងលុះដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាងហើយបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនិងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យអោយមកជួបក៍ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាតាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្លេះជាលក្ខណះគូរសង្សាហើយជនសង្ស័យបានសារភាពទៀតថារូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែនខណះទៅរកបងស្រីជនរងគ្រោះមិនជួបហើយដោយសារខ្លួនស្រវឹងស្រទើបឃើញជនរងគ្រោះនៅម្នាក់ឯងក៍ចាប់រំលោភតែម្តងទៅ។
ដោយមានចម្លើយសារភាពីជនសង្ស័យគ្រប់គ្រាន់សមត្ថកិច្ចកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តនៅពេលក្រោយ៕
ដោយ៖តុង សីហា