ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-3808 ធ្វើដំណើតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-4615 ធ្វើដំណើមកពីក្រោយក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលបុកបណ្តាលឲ្យដួលបោកក្បាលទៅនិងថ្នល់រងរបួសទាំងសងខាង។

បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២ គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print