ងោកមួយភាំងរេចង្កូតរថយន្តទៅបុករះរបាំងថ្មចែកទ្រូងផ្លូវបង្គោលភ្លើងបំភ្លឺផ្លូវ និងជញ្ជាំងក្រុមហ៊ុនទើបអស់ល្បឿន

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ងោកមួយភាំងរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបានអស់៤កង់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្វារក្រុមហ៊ុន ខាហ្សា ថប ខូតខាតបន្ថែមទៀត។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុន ខាហ្សា ថប ខបតើរេសិន តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីសLX៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-0808 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ទំនងជាងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្វារក្រុមហ៊ុននៅក្បែរនោះខូតខាតបន្ថែមទៀតចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print