នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​បាន​បណ្តេញ​ជនជាតិ​ចិន​១៦៨​នាក់​ដែល​ឆបោក​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់​ស្រី​១៩​នាក់​ដែល​នៅ​ប្រទេស​កម្ពុជា​ដោយ​មិន​មាន​លិខិត​ត្រឹមត្រូវ​ និង​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត​ បន​ប​ញ្ញ្ជួ​ន​ទៅ​វិញ​ដើម្បី​ប្រគល់​អោយ​អន្តោប្រវេសន៍​នៅ​ប្រទេស​ចិន​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។​

IMG_7901

​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ចំនួន​២​លើក​ដោយ​បញ្ជូន​តាម​ជើង​យន្តហោះ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ពោធិ៍​ចិន​តុង​ដោយ​យន្តហោះ​របស់​ប្រទេស​ចិន​មក​ទទួល​តែ​ម្តង​។​ និង​លើក​ទី​១​កាលពី​វេលា​ម៉ោង​១​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ បញ្ជូន​ទៅ​ចំនួន​៩០​នាក់​ក្នុង​នោះ​មាន​ស្រី​៩​នាក់​ និង​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃខែ​ដដែល​ ដោយ​បញ្ជូន​ទៅ​ចំនួន​៧៨​នាក់​។​

​លោក​វិ​រ​សេនី​ទោ​ ឃុន​ សំបូ​ អគ្គ​រង​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានអោយ​ដឹង​ថា​នៅ​ឆ្នាំ​២០១៥​ នេះ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់​ជនជាតិ​បរទេស​ដែល​ចូល​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​មាន​លិខិត​ត្រឹមត្រូវ​និង​បណ្តេញ​ទៅ​តាម​ប្រទេស​រៀងៗ​ខ្លួន​វិញ​សរុប​មក​ដល់​ពេល​នេះ​ជិត​៥០០០​នាក់​មក​ហើយ​។​ ហើយ​កម្លាំង​របស់​លោក​និង​បន្ត​សើ​ប​អង្កេត​ប​ណ្តែ​ម​ទៀត​ ៕​

IMG_7900IMG_7833IMG_7816IMG_7818IMG_7822

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print