ដួង ម៉ា​និច ស្រាប់តែភ្លាត់​ស្នៀតធ្លាក់​ពីលើ​សេះរងរបួស

ចែករំលែក៖

កំពង់ឆ្នាំង៖ តារាស​ម្តែ​ងកញ្ញា ដួង ម៉ានិ​ច បានចេញថតបញ្ចប់ ភាពយន្តភាគថ្មីរឿង”ដែនដីស្នេហ៍អាថ៌កំបាំង”ស្រាប់តែតារាស្រីរូបនេះភ្លាត់ស្នៀតធ្លាក់ពីលើសេះរហូតដល់របួសជើង ធ្លោះចង្កះនិងជាប់គ្រលៀន។

​ដួង ម៉ានិ​ច ទទួលបានតំណែងជាតួឯកស្រីក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍PNNគឺរឿង”ដែនដីស្នេហ៍អាថ៌កំបាំង”ដោយសម្តែងរួមជាមួយលោក ណាខុន។ នាងក៏បាន​ក្លាយ​ជាតា​រា​ចិត្ត​ស្លុយប្រ​ថុយ​នឹង​ឈុត​ឆាក​លំបាក​ៗជាច្រើ​នដែ​លគ្រានាង​ថត​ភា​ពយ​ន្តរឿង”ពស់កេ​ង​កង”នាង​ក៏ចិត្ត​សឿង​ថត​ជាមួ​យព​ស់ថ្លាន់​យ៉ាង​ធំផង​ដែរ។ ក្រោយ​ជោគ​ជ័យ​ខ្លាំង​ក្នុ​ងរឿង​នេះ​នាងក៏​ទទួ​លបាន​ឱកា​សថត​ភាព​យន្តភា​គថ្មី​មួយ​ដែលត​ម្រូវ​ឲ្យថ​តនៅតំ​បន់​ព្រៃភ្នំ​និងត្រូ​វជិះ​សេះផ្ទាល់​រហូ​តមាន​របួស។ នាង​បញ្ជាក់​ថា ភា​ពយ​ន្តថ្មី​នេះនា​ងបា​នចំ​ណាយពេ​លថ​តប្រ​មាណ​៤ខែ​កន្ល​ងមក​ហើយ។ នាងថា​ពិ​តជា​មានការលំ​បា​កច្រើ​នក្នុ​ងកា​រចេញ​ថ​តភា​ពយ​ន្តមួ​យ​នេះដែ​លភា​គ​ច្រើន​មានឈុ​តឆាក​នៅក្នុ​ងព្រៃភ្នំ​ដែល​មា​នទេ​ស​ភាព​ល្អ។ នាង​ថាថ្ងៃ​ទី២៥ខែមេសា​នេះ​នាង​បាន​​ថត​ឈុ​ត​​​សំខាន់​​ៗមួយចំ​នួន​នៅវ​ត្តព្រះធាតុ​ក្រោយ​នៃទឹ​ក​ដីខេ​ត្តកំ​ព​ង់ឆ្នាំ​ង​ ដែលត​ម្រូវឲ្យ​នាង​ជិះសេះ​ដោយផ្ទា​ល់រហូ​ត​ភ្លាត់​ស្នៀត​សេះ​ផ្អើល​ធ្លាក់​ពីលើ​សេះមួ​យ​ទំហឹងរ​ហូត​ដល់​របួ​សជើង ថ្លោះច​ង្កះ និងជា​ប់គ្រ​លៀន​ព្រោះ​ដួល​នៅលើ​ថ្មមួយទំហឹងនោះ។​

​តា​រា​​ស្រីរូ​​ប​​នេះ​នៅតែ​​មិ​​​នរា​​ថយ និងពោ​លពា​ក្យពេ​ញ​ចិត្ត​ខ្លាំង​ចំ​ពោះស្នា​ដៃថ្មីចុ​ងក្រោយ​នេះ​ដែល​ជាភាព​យន្ត​មា​នរស​ជាតិ​ថ្មី និ​ងផ្តិ​តយ​ក​ទិដ្ឋ​ភាព​តាម​ដ​ងព្រៃ​ភ្នំ ទឹកជ្រោះ​ នៃតំ​បន់​ឆ្ងាយ​មកចែ​កជូន​ទ​ស្សនិក​ជ​ន។ នាង​ថាភាពយ​ន្តនេះ​នឹង​បញ្ច​ប់កា​រផ​លិត​នៅចុ​ង​ខែមេ​សានេះ​ ហើយបើ​ទោះបី​ជា​ជួបឧ​បសគ្គ​ និងការ​លំបា​ក​ជាច្រើ​នគឺ​នាង​នៅ​តែត​ស៊ូ​រហូ​តបញ្ចប់កា​រថត​ភាពយន្ត​នេះជាស្ថា​ពរ ដែលនៅ​សល់តែ​ប៉ុន្មា​នថ្ងៃទៀ​តប៉ុ​ណ្ណោះ។ នាង​រំពឹ​ងដែរ​ថាកា​រព្យាយា​មរួ​មគ្នារ​វាង​ផលិតករ​ សិល្បក​រ និង​ក្រុមប​ច្ចេក​ទេសគ្រ​ប់ផ្នែក​ក្នុង​ការផ​លិតភា​ពយ​ន្តនេះ​អាចនឹ​ងនាំ​នូវរ​ស់ជា​តិភាពយន្ត​ថ្មីប្លែក​សម្រា​ប់ទ​ស្សនិក​ជន ដែលភា​ព​យន្តនេះនឹ​ងចា​ក់បញ្ចាំង​នៅលើ​កញ្ចក់ទូ​រទស្ស​ន៍៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print