ជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលទៅនឹងថ្នល់ ចំណែកភាគីម្ខាងទៀតលើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ចំណុចអតីតកន្លែងជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E 3644 ។

បុរសជាសន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ពេលដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលទាំង២នាក់តែម្តង ។ ដោយជនរងគ្រោះមិនបានពាក់មួយសុវត្ថិភាព ក៏បានរងរបួសធ្ងន់ធ្ងរហូរឈាមស្រោចក្បាល និងដកចង្ការមាន់ ហើយត្រូវប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយអោយជួយសង្គ្រោះ តែជាអកុសលគាត់បានដាច់ខ្យលើស្លាប់ ចំណែកភាគីម្ខាងទៀតរបួសស្រាលក៏លើកម៉ូតូគេចខ្លួនបាត់ ។

ក្រោយមកសមត្ថកិច្ចបានមកធ្វើការវាស់វែងនៅនឹងកន្លែងកើតហេតុ និងទំនាក់ទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ អោយមកទទួលយកទៅធ្វើបុណ្យ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print