កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ប៉ះ​កីឡាករ​ វី​រៈ​ឆៃ​ មី​ណា​យោ​ធី​ន​ វគ្គ​ផ្ដាច់ព្រ័ត្រ​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ​ត្រូវ​ប្រឈម​មុខ​ ជាមួយ​កីឡាករ​ថៃ​ វី​រៈ​ឆៃ​ មី​ណា​យោ​ធី​ន​ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម​ក្នុង​វគ្គ​ ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​អធិរាជ​ ស៊ីម៉ងត៍​អូដ្ឋ​នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សង្វៀន​ទូរទស្សន៍​ ប៉ុស្ដិ៍​លេខ​៥​ ។

dfr

​ជំនួប​ប្រកួត​រវាង​អ្នក​ប្រដាល់​ជើង​ ខ្លាំង​ទាំង​២​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​ពួក​ គេ​បាន​ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដូច​គ្នា​ ដោយ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ទាត់​បំបាក់​ដៃ​កីឡាករ​ ថៃ​ ប៊ុ​ន​ហ៊ាន​ និង​ កីឡាករ​ វី​រៈ​ឆៃ​ មី​ណា​យោ​ធី​ន​ ប្រើ​ស្នៀត​ ជង្គង់​ផ្ដួល​កីឡាករ​ ឈាង​ ហុង​ ឱ្យ​សន្លប់​ ក្នុង​ទឹក​ទី​៤​ ។​

​កីឡាករ​ វី​រៈ​ឆៃ​ បាន​សុំ​ពន្យារ​ការ​ ប្រកួត​មួយ​សបា្ដហ៍​ ដោយ​អះអាង​ថា​ របួស​ក្ដោងច្រមុះ​ដែល​រង​របួស​ដោយ​ ស្នៀត​កែង​របស់​កីឡាករ​ ឈាង​ ហុង​ នៅ​ ចុង​ទឹក​ទី​១​បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ ។​ ដូច្នេះ​ គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​សម្រេច​ផ្អាក​ មួយ​សបា្ដហ៍​ទុក​ឱកាស​ឱ្យ​កីឡាករ​ វី​រៈ​ឆៃ​ ព្យាបាល​របួស​របស់​ខ្លួន​ ។​

​កីឡាករ​ វី​រៈ​ឆៃ​ ធ្លាប់​ឡើង​សង្វៀន​ បាន​ចំនួន​៥៣​ដង​ ឈ្នះ​៤៧​ដង​ ចាញ់​៦​ដង​ មិន​ដែល​ស្មើ​ ៤​ប្រកួត​ចុង​ក្រោយ​វាយ​ ឈ្នះ​៣​ដង​ ចាញ់​១​ដង​ ។​ ក្នុង​នោះ​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ វី​រៈ​ឆៃ​ ផ្ដួល​កីឡាករ​ ឈាន​ ហុង​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ ដោយ​ ស្នៀត​ជង្គង់​ ។​ ដោយឡែក​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ មាន​អាយុ​២៥​ឆ្នាំ​ ធ្លាប់​ប្រកួត​ បាន​១៣៦​ដង​ ឈ្នះ​១០៥​ដង​ ចាញ់​៣១​ដង​ មិន​ដែល​ស្មើ​ ៤​ប្រកួត​ចុង​ក្រោយ​ឈ្នះ​៣​ ដង​ ចាញ់​១​ដង​ ។​

​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ កីឡាករ​ ឈាន​ ហុង​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ ការពារ​ជាតិ​ទំនង​ទទួល​បាន​ចំណាត់ថ្នាក់​ លេខ​៣​ដោយ​ស្វ័យប្រវត្ដិ​ ។​ ប្រសិនបើ​ ថៃ​ ប៊ុ​ន​ហាន​ អវត្ដមាន​ប្រកួត​ក្នុង​វគ្គ​ ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​ ។​

​យោង​តាម​របាយការណ៍​គ្រូពេទ្យ​បាន​ អះអាង​ថា​ កីឡាករ​ថៃ​ ប៊ុ​ន​ហាន​ រង​របួស​ បាក់ឆ្អឹង​ដៃ​ក្នុង​ជំនួប​ប្រកួត​ជាមួយ​កីឡា​ ករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ នៅ​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ខាងលើ​ និង​ត្រូវ​ ការ​ពេលវេលា​ព្យាបាល​មិន​តិច​ជាង​៦​ ខែ​នោះ​ឡើយ​ ៕​

...

​ដោយ៖ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print