ភ្នំពេញ៖ កីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានឫទ្ធិត្រូវប្រឈមមុខ ជាមួយកីឡាករថៃ វីរៈឆៃ មីណាយោធីន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមក្នុងវគ្គ ផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់អធិរាជ ស៊ីម៉ងត៍អូដ្ឋនាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅសង្វៀនទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ។
ជំនួបប្រកួតរវាងអ្នកប្រដាល់ជើង ខ្លាំងទាំង២នៅវគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីពួក គេបានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នា ដោយកីឡាករ វ៉ាន់ ចាន់វ៉េត ទាត់បំបាក់ដៃកីឡាករ ថៃ ប៊ុនហ៊ាន និង កីឡាករ វីរៈឆៃ មីណាយោធីន ប្រើស្នៀត ជង្គង់ផ្ដួលកីឡាករ ឈាង ហុង ឱ្យសន្លប់ ក្នុងទឹកទី៤ ។
កីឡាករ វីរៈឆៃ បានសុំពន្យារការ ប្រកួតមួយសបា្ដហ៍ ដោយអះអាងថា របួសក្ដោងច្រមុះដែលរងរបួសដោយ ស្នៀតកែងរបស់កីឡាករ ឈាង ហុង នៅ ចុងទឹកទី១បណ្ដាលឱ្យបាក់ឆ្អឹង ។ ដូច្នេះ គណៈកម្មការគ្រប់គ្រងកម្មវិធីប្រដាល់ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានសម្រេចផ្អាក មួយសបា្ដហ៍ទុកឱកាសឱ្យកីឡាករ វីរៈឆៃ ព្យាបាលរបួសរបស់ខ្លួន ។
កីឡាករ វីរៈឆៃ ធ្លាប់ឡើងសង្វៀន បានចំនួន៥៣ដង ឈ្នះ៤៧ដង ចាញ់៦ដង មិនដែលស្មើ ៤ប្រកួតចុងក្រោយវាយ ឈ្នះ៣ដង ចាញ់១ដង ។ ក្នុងនោះវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ វីរៈឆៃ ផ្ដួលកីឡាករ ឈាន ហុង ឱ្យសន្លប់ក្នុងទឹកទី៤ ដោយ ស្នៀតជង្គង់ ។ ដោយឡែកកីឡាករ វ៉ាន់ ចាន់វ៉េត មានអាយុ២៥ឆ្នាំ ធ្លាប់ប្រកួត បាន១៣៦ដង ឈ្នះ១០៥ដង ចាញ់៣១ដង មិនដែលស្មើ ៤ប្រកួតចុងក្រោយឈ្នះ៣ ដង ចាញ់១ដង ។
នៅថ្ងៃដដែលនោះដែរ កីឡាករ ឈាន ហុង មកពីសមាគមកីឡាប្រដាល់ក្រសួង ការពារជាតិទំនងទទួលបានចំណាត់ថ្នាក់ លេខ៣ដោយស្វ័យប្រវត្ដិ ។ ប្រសិនបើ ថៃ ប៊ុនហាន អវត្ដមានប្រកួតក្នុងវគ្គ ផ្ដាច់ព្រ័ត្រនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ។
យោងតាមរបាយការណ៍គ្រូពេទ្យបាន អះអាងថា កីឡាករថៃ ប៊ុនហាន រងរបួស បាក់ឆ្អឹងដៃក្នុងជំនួបប្រកួតជាមួយកីឡា ករ វ៉ាន់ ចាន់វ៉េត នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក្នុងកម្មវិធីខាងលើ និងត្រូវ ការពេលវេលាព្យាបាលមិនតិចជាង៦ ខែនោះឡើយ ៕
ដោយ៖ សារីម