បាញ់ប្រហារ​នៅ​កន្លែង​ជល់​មាន់​ភាគ​ខាងត្បូង​មិច​ស៊ី​កូ​ ស្លាប់​១០​នាក់

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​១០​នាក់​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​គ្នា​មួយ​កើតឡើង​នៅ​កន្លែង​បញ្ជល់មាន់​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ Guerrerro​ ភាគ​ខាងត្បូង​មិច​ស៊ី​កូ​ ។​

we32

​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ថ្លែង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ស្ថិត​នៅ​ទីប្រជុំជន​ Cuajinicuilapa​ រដ្ឋ​ Guerro​ របស់​មិច​ស៊ី​កូ​ ។​

​ភ្នាក់ងារ​សន្តិសុខ​បាន​បញ្ជាក់​ថា​ ក្រុម​ខ្មាន់កាំភ្លើង​មួយ​ក្រុម​បាន​ចូល​ទៅ​កាន់​កន្លែង​លេង​បញ្ច​ល់​មាន់នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ ម៉ោង​នៅ​ក្នុង​តំបន់​ ។​ ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុ​សុ្ស​តែ​ម្តង​ ។​

​របាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​៦​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ​ផង​ដែរ​ ។​ ប៉ុន្តែ​នៅ​ពេល​បន្តបន្ទាប់​ក្រោយមក​ទៀត​ មនុស្ស​៤​នាក់​បាន​បាត់បង់​ជីវិត​បន្ថែម​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ដោយសារ​តែ​មាន​អាការ​របួសធ្ងន់​ពេក​ ក្រុម​គ្រុ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ ជន​រង​គ្រោះជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ ។​

​អភិបាល​រដ្ឋ​ Guerrero​ លោក​ Hector​ Astudillo​ បាន​ថ្កោលទោស​ចំពោះ​ទ​ង្វើ​ខាងលើ​នេះ​ ។​ នៅ​ពេល​នេះ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ជន​បាញ់ប្រហារ​ ។​

​អំពើ​ហិង្សា​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្នុង​រដ្ឋ​ Guerrero​ តែងតែ​កើត​មាន​ញឹកញាប់​បំផុត​ ។​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ និស្សិត​៤៣​នាក់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ចាប់ជំរិត​ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ពី​សំណាក់​ក្រុម​ជនពាល​នៅ​ទីនោះ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print