លោកអូស្មាន ហាស្សាន់ បន្ដចុះជួបសំណេះ សំណាលបងប្អូនពលរដ្ឋខ្មែរឥស្លាម៤២០នាក់នៅរដ្ឋPerak ម៉ាឡេស៊ីផ្ដល់ការលើកទឹកចិត្ដពីថ្នាក់ដឹកនាំកម្ពុជា

ចែករំលែក៖

ម៉ាឡេស៊ី ៖ ឈានដល់គោលដៅទី៦ ក្នុងដំណើរទស្សនកិច្ចជាលើកទី៣នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ព្រមទាំងលោស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អញ្ជើញសាកសួរសុខទុក្ខបងប្អូូន ពលរដ្ឋខ្មែរនៅរដ្ឋPerak ដែលចូលរួមស្វាគមន៍ ពីបងប្អូន ប្រមាណ៤២០នាក់ ផ្ដល់ការលើកទឹកចិត្ដ និងផ្ដល់ក្ដីទំនុកចិត្ដពីរាជ រដ្ឋាភិបាលកម្ពុជា ដែលជាអ្នកតំណាងពលរដ្ឋខ្មែរ នៅតំបន់ Parit Buntar និងនៅជុំវិញ ក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ កាលពីថ្ងៃព្រហស្បតិ៏ ៤រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ឧសភា ឆ្នាំ២០១៨ ។

ក្នុងពិធីសំណេះសំណាល លោកស្រី រត្ន ម៉ានី បានបញ្ជាក់ អំពីភារកិច្ចស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី គឺទទួលខុសត្រូវនានា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ម៉ាឡេស៊ី និងបណ្តាប្រទេស ក្នុងពិភពលោក ដែលដាក់ទូតនៅម៉ាឡេស៊ី ជាពិសេសស្ថានទូត មានតួនាទីសំខាន់ ក្នុងកិច្ចសហការ សម្រប សម្រួលរាល់បញ្ហាផ្សេងៗ ជូនពលរដ្ឋកម្ពុជា ។

លោកស្រីអគ្គរាជទូត បានប្រកាសជូនដំណឹងដល់បងប្អូន ដែលមករកស៊ី ធ្វើការងារ នៅម៉ាឡេស៊ី ដែលស្របច្បាប់ទាំងអស់ថា៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ បងប្អូនណាដែលជួបឧប្បត្វហេតុផ្សេងៗ ឈានដល់បាត់បង់ជីវិត ត្រូវផ្តល់ដំណឹងជូនស្ថានទូត ជួយអន្តរាគមន៍ ហើយជនរងគ្រោះ នឹងត្រូវបាន រដ្ឋាភិបាលកម្ពុជា ផ្តល់នូវប្រាក់ធានារ៉ាប់រង ជូនបងប្អូនជាចាំបាច់ផងដែរ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ពីគោលបំណង នៃការទស្សនកិច្ចនេះគឺដើម្បីសាកសួរសុខទុក្ខ ទទួលយកព័ត៌មាននិងសំណើរ សុំអន្តរាគមន៍ផ្សេងៗ របស់បងប្អូន ដើម្បីចូលរួមដោះស្រាយតម្រូវការរបស់របស់បងប្អូនពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ បំពេញការងារ នៅ ម៉ាឡេស៊ីនេះ ដោយអនុលោមទៅតាមច្បាប់របស់ប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ។

លោកក៏បានជម្រាប ដល់បងប្អូនអំពីវឌ្ឍនភាព នៃការរីកចម្រើនរបស់កម្ពុជា សព្វថ្ងៃ ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺកម្ពុជាយើង មិនមែនលំបាកវេទនា គ្មានការអភិវឌ្ឍន៍ ដូចការមូលបង្កាច់ចោទប្រកាន់របស់ក្រុមមេដឹកនាំ និងអ្នកគាំទ្របក្សប្រឆាំងនោះទេ ផ្ទុយទៅវិញ ពេលដែលបងប្អូនទៅដល់មាតុភូមិកម្ពុជាយើងវិញ បងប្អូននឹងភ្ញាក់ផ្អើល ដែល បានឃើញផ្ទាល់នឹងភ្នែកស្ទើរតែមិនអាចជឿ ពីការវិវត្តជឿនលឿនរបស់កម្ពុជាសព្វថ្ងៃ ប្រជាពលរដ្ឋ មានជីវភាពល្អបករសើរ បុគ្គលិកក្រុមហ៊ុន មន្រ្តីរាជការ និង កម្មករ កម្មការនី ក៏ត្រូវបានតម្លើងប្រាក់បៀវត្សនិងប្រាក់អត្ថប្រយោជន៍ជាច្រើនទៀត។

ក្នុងពិធីសំណេះសំណាលនោះ លោកអូស្មាន ហាស្សាន់ ក៏បានជម្រាបពីសុខដុមរមបនីយកម្ម ពីសិទ្ធិសេរីភាព នៃការអនុវត្តគោល ជំនឿ និងការប្រតិបត្តិប្រពៃណីគ្រប់ជាតិសាសន៍ ដែលនៅក្រោមម្លប់នៃព្រះរាជាណាចក្រកម្ពុជា គឺបាន និងកំពុងរួមរស់ រួមសុខរួមទុក្ខជាមួយគ្នា ក្រោមការផ្តល់នូវភាពកក់ក្តៅពីរដ្ឋាភិបាល និងមានការចូលរួមដោះស្រាយ ផ្តល់នូវគោល នយោបាយផ្សេងៗ ជូនប្រជាជាតិទាំងអស់ ក្នុងនោះសាសនិកឥស្លាម ក៏ជាពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាល ដោះស្រាយគោល នយោបាយ និងសម្រួលអ្វីៗ គ្រប់បែបយ៉ាង ដែលបងប្អូនត្រូវការ។

លោកបន្តថា៖ សាមិទ្ធិផលនេះ យើងទទួល បាន ដោយសារតែយើងមានភ័ព្វសំណាង បាន រួមរស់ជាមួយមេដឹកនាំដ៏ត្រឹមត្រូវ មេដឹកនាំដែល មានសមត្ថភាព និង លះបង់អ្វីៗ គ្រប់បែបយ៉ាងដើម្បីប្រយោជន៍ជាតិ ប្រជារាស្ត្ររបស់ខ្លួន ៕
ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print