ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញព្រះរាជាធីបតីក្នុងពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់ទីព្រះស្រែក្នុងខេត្តស្វាយរៀងហើយ ដើម្បីធ្វើជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។

មិនខុសបណ្តាឆ្នាំកន្លងទៅនោះដែរព្រះរាជពិធីច្រត់ព្រះនង្គ័លនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការតាមក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះធ្វើឡើងនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើជាស្តេចមាឃ និងលោកស្រី ឈុន ណារី ធ្វើមេហួ។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តស្វាយរៀង ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ នៅកន្លែងប្រារព្ធពិធីមានការរៀបចំតាំងបង្ហាញនូវផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ក៏ដូចជាបង្ហាញនូវសកម្មភាពនានារបស់ក្រសួងស្ថាប័ននានា។

ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដែលជាព្រះប្រវេណីរបស់ព្រះមហាក្សត្រផង ហើយក៏ដើម្បីជាការប្រកាសប្រកាសប្រាប់ប្រជាពលរដ្ឋថា រដូវវស្សាបានឈានចូលមកដល់ និងជាការផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីដើមឡើយរៀបចំធ្វើឡើងតែនៅវាលព្រះមេរុ ក្បែព្រះបរមរាជវាំងតែប៉ុណ្ណោះ តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីតែងបានប្រារព្ធធ្វើឡើងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តបានចូលរួម និងស្វែងយល់ពីព្រះរាជពិធីមួយនេះ។សូមបញ្ជាកថាក្រោយពីគោឧ​ស​ភ​រាជ​បា​នបរិ​ភោ​គ​អាហា​រទាំ​ង​ប្រាំពី​រមុ​ខ​រួម​មា​ន ​ស្រូវ​,​ពោ​ត​,​ ​​ល្ង,​ ​សណ្តែ​ក​,​ ទឹក​ ​, ​ស្រា​ ​និង​ស្មៅ​ ​ដើម្បី​ឲ្យ​ដឹ​ងថា​ ​នៅក្នុ​ង​ឆ្នាំ​២​០១​៨​នេះ ​ប្រ​ជា​ព​លរ​ដ្ឋ​ប​ង្កប​ង្កើ​ន​ផល​ក​សិ​ក​ម្ម​បាន​ទ​ទួ​ល​អ្វីច្រើ​ន​ជាង​គេ​នោះ គេសង្កេតឃើញថា គោឧសភរាជបរិភោគ ស្រូវច្រើនជាងគេ បន្ទាប់មកពោត និងសណ្ដែក ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print