ធ្លាក់យន្តហោះដឹកជញ្ជូនកម្លាំងយោធាអាមេរិកបណ្តាលឲ្យទាហានជាច្រើននាក់ស្លាប់

ចែករំលែក៖

ទាហាននៅលើយន្តហោះយោធា C-130 ៥នាក់ស្លាប់ នៅហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តនៅជិតអាកាសយានដ្ឋានអន្តរជាតិ Savannah ប្រទេស Georgia ។

អ្នកនាំពាក្យកម្លាំងទាហានប្រទេស Georgia បានប្រកាសឲ្យដឹងថា អ្នកដំណើរទាំងអស់នៅលើយន្តហោះយោធា C-130 Hercules បានស្លាប់ ពេលយន្តហោះធ្លាក់ និងផ្ទុះឆេះ។ យន្តហោះដែលជួបគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកងពលទ័ពអាកាសលេខ១៥៦ របស់កម្លាំងការពារជាតិ Puerto Rico ។

ក្រុមជួយសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

តាមសាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់យន្តហោះខាងលើនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២ ខែឧសភា (ម៉ោងក្នុងតំបន់)។ សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យ កម្លាំងការពារជាតិ Puerto Rico លោក Paul Dahlen ដោយលោកបានប្រកាសឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ៩នាក់ រួមទាំងក្រុមពហុនិកា៥នាក់។ លោកមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅឡើយទេ ប៉ុន្តែរូបភាពបានបង្ហាញយ៉ាងច្បាស់ថា មិនមានអ្នកណាម្នាក់អាចនៅរស់នោះឡើយ។

មកទល់នឹងពេលនេះ ក្រសួងការពារជាតិអាមេរិក មិនទាន់ប្រកាសពីចំនួនទាហានអាមេរិកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើនៅឡើយទេ ក៏ដូចជាចំនួនទាហានអាមេរិកនៅលើយន្តហោះ C-130 ដែលជួបគ្រោះថ្នាក់នោះដែរ។ តាមប្រភពព័ត៌មានទាហានអាមេរិក មានភាគច្រើននៅលើយន្តហោះគ្រោះថ្នាក់ខាងលើ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print