​ក្រុមការងារ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ធំ​ ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​ជូន​ប្រជា​កសិករ​សម្រាប់​ធ្វើ​ស្រូវប្រាំង

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ ក្រុមការងារ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ធំ​ បាន​ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​ជូន​ប្រជា​កសិករ​សម្រាប់​ធ្វើការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​ នៅ​ក្នុង​សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

iuy7-3

​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ថា​ បច្ចុប្បន្ន​ប្រជា​កសិករ​ក្នុង​សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ បាន​ចាប់ផ្តើម​អនុវត្ត​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​លើ​ផ្ទៃដី​ប្រមាណ​ ១.៥០០​ ហិ​កតា​ ។​ ដោយ​ពិនិត្យ​ឃើញ​ថា​ ទឹក​ដែល​មាន​ស្រាប់​នៅ​តំបន់​នេះ​ មិន​ទាន់​អាច​បំពេញតម្រូវការ​ក្នុង​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​រដូវប្រាំង​ទាំងនេះ​បាន​នៅឡើយ​ ក្រុមការងារ​ក្រសួង​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ធំ​ បាន​រៀបចំ​តម្លើង​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​សេះ​)​ ចំនួន​ ០២​ គ្រឿង​ បូម​យក​ទឹក​ពី​ស្ទឹង​សែន​ ទម្លាក់​តាម​ប្រឡាយ​មេ​កំពង់​ពុទ្រា​ ដែល​មាន​ប្រវែង​ប្រមាណ​ ៩.០០០​ម៉ែត្រ​ (​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦)​ ដើម្បី​នាំ​ទឹក​មក​ជូន​បងប្អូន​ប្រជា​កសិករ​នៅ​តំបន់​នេះ​ធ្វើការ​ស្រោចស្រព​ដំណាំ​ស្រូវ​បន្ថែម​ទៀត​ ។​

​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ បាន​បន្ត​ថា​ ដោយឡែក​ការងារ​បូមទឹក​បញ្ចូល​តាម​បណ្តា​អាង​ទឹក​នានា​ សម្រាប់​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​នៅ​ក្នុង​ខេត្តកំពង់ធំ​ ក្រុមការងារ​របស់​យើង​ បាន​ និង​កំពុង​ធ្វើ​នៅ​ក្នុង​ក្រុង​ស្រុក​ចំនួន​ ០៣​ រួម​មាន​ក្រុង​ស្ទឹង​សែន​ ស្រុក​កំពង់ស្វាយ​ និង​ស្រុក​ស្ទោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​មធ្យម​ (៦៥​សេះ​)​ សរុប​ចំនួន​ ១៥​ គ្រឿង​ ព្រមទាំង​ផ្តល់​ប្រេង​សម្រាប់​ដំណើរការ​ម៉ាស៊ីន​ខ្នាត​តូច​របស់​សហគមន៍​ទំនប់​ដែល​មាននៅ​នឹង​កន្លែង​ស្រាប់​រាប់​សិប​គ្រឿង​ទៀត​ ៕​

iuy7 (2)iuy7 (1)

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print