ភ្នំ​កកេះ​ជិត​រលាយ​ហិនហោច​ហើយ​

ចែករំលែក៖

​ខេត្ដកំពត៖ ភ្នំ​កកេះ​ ស្ថិត​ក្នុង​សង្កាត់​ អណ្ដូង​ ខ្មែរ​ ក្រុង​កំពត​ ត្រូវ​បាន​ ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ ពេល​នេះ​កំពុង​រង​ការ​គាស់​ បំផ្លាញ​យក​ថ្ម​ និង​ដី​លក់​ យ៉ាង​អនាធិបតេយ្យ​ រីឯ​ មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ ហាក់​ធ្វើ​មិនដឹង​ ។​

vlcsnap-2015-11-10-11h09m06s5 copy

​តាម​សេចក្ដីរាយការណ៍​ថា​ ដី​ព្រៃ​ភ្នំ​ប្រមាណ​ជិត​ ២០​ហិ​កតា​ពេល​នេះ​ត្រូវ​ បាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​រុករាន​ កាយ​ និង​វាយ​យក​ថ្ម​លក់​ជា​រៀងរាល់ថ្ងៃ​ តែ​គេ​មិន​ដែល​សង្កេត​ឃើញ​មាន​មន្ដ្រី​ ជំនាញ​ ចុះ​មក​ត្រួតពិនិត្យ​ឡើយ​ ។​

​ប្រភព​ថា​ ម្ចាស់​អាជីវកម្ម​ខាងលើ​ ឈ្មោះ​ លី​ ហើយ​បច្ចុប្បន្ន​ ក្រុមហ៊ុន​ លោក​ លី​ ក្រៅ​តែ​ពី​ការ​បំផ្លាញ​ភ្នំ​យ៉ាង​ សកម្ម​គេ​ក៏​បាន​ដឹក​ដី​ និង​ថ្ម​ដោយ​ពុំ​មាន​ គម្រប​ឆ្លងកាត់​ក្រុង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ និង​ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ​ ។​

​លោក​ សម​ វិចិត្រ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថាមពល​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ បាន​ទេ​ ។​

​ប្រជាពលរដ្ឋ​និយាយ​ថា​សកម្មភាព​ វាយ​ថ្មភ្នំ​លក់​បាន​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ រីឯ​អាជ្ញាធរ​ និង​ស្ថាប័ន​ជំនាញ​នៅ​ខេត្ដ​ កំពត​ធ្វើ​ហាក់ដូចជា​គ្មាន​រឿង​អី​កើត​ ឡើង​ ។​ នៅ​ខេត្ដកំពត​សកម្មភាព​បំពាន​ ច្បាប់​ដោយ​ពួក​ឈ្មួញ​ហាក់ដូចជា​រឿង​ ធម្មតា​ ។​ អាជ្ញាធរ​និង​ស្ថាប័ន​ជំនាញ​ធ្វើ​ តែ​មិនដឹង​គ្រប់ពេល​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print