បុរស​ម្នាក់​ស្លាប់​ជាមួយ​ប្រពន្ធ​សង្ស័យ​ពុល​ស្រា​ អ្នកខ្លះ​ថា​រួមរ័ក​ហួសកម្លាំង​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ រីឯ​ស្ដ្រី​ម្នាក់​ ទៀត​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ដែល​ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​នៅ​កន្លែង​កើតហេតុ​ដោយសារ​ជន​រង​គ្រោះ​ទាំង​ពីរ​ នាក់​ខ្យល់គរ​។​ ក៏​ប៉ុន្ដែ​លោក​ សូ​ នៅ​ អធិការ​ស្ដីទី​ស្រុក​អន្លង់​វែង​បាន​បញ្ជាក់​នៅ​ ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ថា​ ផ្អែក​តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ស្លាប់​ ដោយសារ​ពុល​ស្រាស​ ព្រោះ​ជន​រង​គ្រោះ​ នៅ​លើ​មាត់​មាន​បែកពពុះមាត់​ ។​

O_meanchey_toxic with Alchool_1

​ករណី​បុរស​ស្ដ្រី​ស្លាប់​បន្ដបន្ទាប់​គ្នា​បាន​ ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៥​និង​៤០​នាទី​ព្រលប់​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​អភិវឌ្ឍន៍​ ឃុំ​-​ស្រុក​ អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ។​

​បើ​តាម​លោក​អធិការ​ស្រុក​អន្លង់​វែង​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ កន​ ខន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រីឯ​ស្ដ្រី​រង​គ្រោះ​*​ ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​ឈ្មោះ​ អៀង​ រិ​ទ្ធ​ ហៅ​ផាត​ អាយុ​៦៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ទួល​ព្រិច​ ឃុំ​ថ្លា​ត​ ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​ កើតហេតុ​បាន​និយាយ​ថា​ ស្ដ្រី​រង​គ្រោះ​ និង​បុរស​រង​គ្រោះជា​ប្ដី​ប្រពន្ធ​លួចលាក់​។​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​រង​គ្រោះ​ពេល​វិល​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ហូប​បាយ​ជាមួយនឹង​ស្ដ្រី​រង​គ្រោះ​ ។​ ក៏​ប៉ុន្ដែ​គេ​មិន​ ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ផឹក​ ស្រា​ឬ​អត់​នោះ​ទេ​ តែ​ជា​ទម្លាប់​ជន​រង​ គ្រោះ​នៅ​ពេល​ហូប​បាយ​តែងតែ​នាំ​គ្នា​ ផឹកស្រា​.​ស​មុន​ចូល​សម្រាក​ ។​

​ប្រភព​បាន​បន្ដ​ថា​ មូលហេតុ​ដែល​នាំ​ ឱ្យ​ស្ដ្រី​និង​បុរស​រង​គ្រោះ​ស្លាប់​ទាំង​២​នាក់​ ជា​បន្ដបន្ទាប់​បែប​នេះ​សង្ស័យ​ពួក​គេ​ផឹក​ ស្រា​ស្រវឹង​ខ្លាំង​ហើយ​នាំ​គ្នា​រួមរ័ក​យ៉ាង​ ពុះកញ្ជ្រោល​ ខណៈ​ដែល​បុរស​រង​គ្រោះ​ ទើប​ត្រឡប់​ពី​រត់​ម៉ូតូឌុប​អស់កម្លាំង​ធ្វើ​ ឱ្យ​រូប​គាត់​ស្លាប់​លើ​បង្គង​តែ​ម្ដង​។​ ចំណែក​ស្ដ្រី​រង​គ្រោះ​អាច​ដោយសារ​តែ​ ហូប​ស្រា​.​ស​ច្រើន​និង​ពុះកញ្ជ្រោល​ផ្លូវ​ ភេទ​ក៏​ធ្វើ​ឱ្យ​មាន​អាការ​មិន​ប្រក្រតី​ហើយ​ បាន​បាត់បង់​ជីវិត​ពេល​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ។​

​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​ថា​ ជន​រង​ គ្រោះ​ទាំង​២​នាក់​ជា​ប្ដី​ប្រពន្ធ​លួចលាក់​ ស្លាប់​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​នគរ​ វត្ដ​មិន​អាច​រក​ការ​ពន្យល់​ពី​ក្រុម​គ្រួសារ​ សាច់ញាតិ​ជន​រង​គ្រោះ​បាន​ទេ​នៅ​រសៀល​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ យ៉ាង​ ណា​ក៏​ដោយ​ករណី​នេះ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ហើយ​អ្វី​ដែល​ជា​ភាព​ចាំបាច់​នោះ​គឺ​សមត្ថកិច្ច​ ត្រូវ​តែ​រក​មូលហេតុ​ច្បាស់លាស់​ឱ្យ​ ឃើញ​ថា​ តើ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ ទាំង​២​នាក់​នេះ​ពុល​ស្រា​.​ស​ ឬ​ក៏​ត្រូវ​គេ​ ដាក់​ថ្នាំ​ក្នុង​ស្រា​?​

...

ដោយ៖ ប៉ែន​ នួន​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print