ឈើ​ប្រណីត​ដឹក​តាម​ម៉ូតូ​រាប់រយ​គ្រឿង​ទៅ​វៀតណាម​អត់​ឃើញ​អ្នក​បង្ក្រាប​ឃើញ​តែ​អ្នក​ចាំ​យក​លុយ

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ម៉ូតូ​ដឹកឈើ​ប្រណីត​ ប្រភេទ​ធ្នង់​ជា​ច្រើន​គ្រឿង​ ដែល​សមត្ថ​ កិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុងស្រុក​អណ្ដូង​ មាស​សម្រុក​ដឹក​ជញ្ជូន​យក​ទៅ​លក់​ នៅ​ឯ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ មួយ​ចំនួន​ដូច​ជា​ច្រក​FA6​នឹង​ច្រករបៀង​FA8​ ហៅ​ច្រក​អូរ​សា​ថី​ ច្រក​តា​ង៉ា​និង​ ច្រក​ភូមិ​ចង​ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្ដូង​មាស​ ខេត្ដរតនគិរី​ ។​

FB_IMG_1447043906865-copy

​ជាក់ស្ដែង​នៅ​វេលា​ទៀប​ភ្លឺ​ នា​ព្រឹក​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គេ​ឃើញ​ម៉ូតូ​ ដឹកឈើ​មិន​ ក្រោម​ពី​២០០​គ្រឿង​នោះ​ ទេ​បាន​សម្រុក​ដឹកឈើ​ឡើង​លើ​ភ្នំ​ញ៉ា​ង​ មាន​ទាំង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ជា​ អ្នកបើកបរ​ម៉ូតូ​ដឹកឈើ​ប្រណីត​ចេញពី​បណ្ដា​ស្រុក​ដូច​ជា​ស្រុក​វ៉ើ​ន​សៃ​ ស្រុក​ អូរ​ជុំ​ និង​ស្រុក​តា​វែង​ ហើយ​ដឹក​ឆ្លង​ កាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​ ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ​ និង​ក្រុមហ៊ុន​ហ៊​ង​ អា​ញ​ម៉ាង​យ៉ាង​ខេ​អណ្ដូង​មាស​រួច​ចូល​ មក​ទីរួមស្រុក​អណ្ដូង​មាស​កាត់មុខ​សមត្ថកិច្ច​ស្រុក​ និង​អធិការដ្ឋាន​នគរបាល​ ស្រុក​សឹក​រង​ស្រុក​និង​សាលាស្រុក​អណ្ដូង​មាស​ ។​ ឈើ​ទាំងនេះ​ត្រូវ​ដឹក​តាម​ស្រឡាង​ បន្ដ​ឆ្ពោះទៅ​ភ្នំ​ញ៉ា​ង​ក៏​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​បង្ក្រាប​ដែរ​ ។​

​តាម​ប្រភព​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​ នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពេល​ដឹក​ជញ្ជូន​ ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាង​ លើ​នោះ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ ចាំ​ទារ​លុយ​ពី​អ្នក​ដឹកឈើ​ទាំងនោះ​រួម​ទាំង​ អង្គការ​មួយ​ដាក់​កុងត្រូលជជុះ​ចាំ​យក​ លុយ​ពី​បទល្មើស​នេះ​ ។​ នៅ​ក្នុង​ខេត្ដរតនគិរី​ នេះ​គេ​តែងតែ​សង្កេត​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ តាម​រថយន្ដ​ណា​ដែល​ខូច​ដូច​ជា​បែក​កង់​ឬ​ក្រឡាប់​ទៅ​មុខ​លែង​រួច​និង​រថយន្ដ​ឬ​ម៉ូតូ​ណា​ដែល​មិន​បាន​បង់លុយ​តែ​ប៉ុណ្ណោះ​ ។​ ចំពោះ​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ​យ៉ាងច្រើន​កកកុញ​នៅ​ជើងភ្នំ​ញ៉ា​ង​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ មិន​មានការ​បង្ក្រាប​ពី​ សមត្ថកិច្ច​នោះ​ឡើយ​ដោយសារ​តែ​ក្រុម​អ្នក​ដឹកឈើ​ទាំងនេះ​បង់លុយ​ឱ្យ​គ្រប់​ ចំនួន​ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោ​កឡែង​ យុគ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ អណ្ដូង​មាស​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ពុំ​មាន​លេខ​ ទូរស័ព្ទ​ ៕​

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print