ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ទើបតែចុះពីលើរថយន្តតាក់ស៊ីមួយគ្រឿង សង្ស័យបែកថ្នាំ ដើរស្រែកច្រៀងបណ្តើរ និងរាំបណ្តើរកាលពីវេលាមង៣និង៥០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្តុបចំការមន ក្នុងសង្កាក់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គេឃើញ នារីស្រស់ស្អាតម្នាក់ ទើបតែចុះពីលើរថយន្តតាក់ស៊ីមួយគ្រឿង អាយុប្រហែលជា២០ឆ្នាំ ពាក់អាវពណ៌ខៀវ ស្លៀកខោខូប៊ូយខ្លីពណ៌ស ក្នុងដៃមានកាន់ទូរស័ព្ទមួយគ្រឿង បន្ទាប់មក ក៏មកអង្គុយនៅលើកៅអីក្រោមឆត្រក្បែរគោលដៅរបស់ប៉ូលិសចរាចរ ហើយក៏មួយស្ទុះក្រោយមកនារីស្រស់ស្អាតរូបនេះ ក៏បានក្រោកដើរតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅវិមានឯករាជ្យ ដោយដើរស្រែកច្រៀងបណ្តើរនិងរាំបណ្តើរនៅតាមផ្លូវ យ៉ាងសប្បាយរីករាយឥតខ្វល់ចេះតែដើរទៅមុនរហូតមិនដឹងថាទៅណាទេ ៕
ដោយ៖ ស រស្មី