ខេត្តស្វាយរៀង៖ លោក អេង ហ៊ី អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំម្រាម ព្រមទាំងសហការី និងក្រុមការងារបក្សឃុំម្រាម បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យម្រាម ស្ថិតនៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ។ ក្នុងពីធីសំណេះសំណាលនោះផងដែរ លោក អេង ហ៊ី បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ២៥នាក់ ក្នុងម្នាក់ៗទទូលបានថវិកា ៥ម៉ឺនរៀល សិស្សានុសិស្សចំនួន ៧០០នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ១ ជ័រលប់១ ឧបត្ថម្ភឃុំម្រាម ៣០ម៉ឺនរៀល បក្សឃុំម្រាម ៣០ម៉ឺនរៀល យុវជនសសយក ១០ម៉ឺនរៀល និងចំណាយផ្សេងៗ ២០ម៉ឺនរៀល សរុបជាថវិកាអស់ចំនួន ៥លានរៀល៕
ដោយ៖ សហការី