ផ្ទះ​២​ខ្នង​សង់​ជិត​រួច​អាជ្ញាធរ​ចុះ​ឱ្យ​ រុះរើ​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​ប្រាវ

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ គ្រួសារ​សាងសង់​បាន​ប្រមាណ​៧០-៨០​ ភាគរយ​ទៅ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ ក្រុង​បាន​លុង​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​៣០​នាក់​ចុះ​រារាំង​និង​ផ្អាក​មិន​ឱ្យ​ សាងសង់​បន្ដ​។​ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ បាន​ព្រមាន​បើ​មិន​រុះរើ​ខ្លួនឯង​ទេ​នោះ​ អាជ្ញាធរ​នឹង​ប្រើប្រាស់​កម្លាំង​ចុះ​រុះរើ​ និង​ដកហូត​សម្ភារ​របស់​ជាងសំណង់​ផង​ ដែរ​។​

dwe (2)

​ការ​ចុះ​ផ្អាក​ការ​សាងសង់​សំណង់ផ្ទះ​ ឈើ​២​ខ្នង​ប្រក​ស័ង្កសី​ខាងលើ​នេះ​អាជ្ញា​ ធរ​ក្រុង​បាន​លុង​បាន​ធ្វើ​ឡើង​កាលពី​ រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ទួល​បឹង​កម្សាន្ដ​ ស្ថិត​ក្នុង​ ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​ លុង​ ខេត្ដរតនគិរី​។​

​លោក​ ក​យ​ ព្រេ​ល​ ជា​អនុប្រធាន​ពន្ធ​ ធានា​គារ​ភ្នំ​ស្វាយ​និង​ជា​ម្ចាស់ផ្ទះ​បាន​ ប្រតិកម្ម​ទៅ​នឹង​ក្រុម​អាជ្ញាធរ​ដែល​ចុះ​ រារាំង​ការ​សាងសង់​ផ្ទះ​របស់​លោក​ថា​ ដី​ ដែល​គាត់​កំពុង​សាងសង​ផ្ទះ​នេះ​គឺ​មាន​ លិខិត​កាន់កាប់​កំណត់​ព្រំប្រទល់​ត្រឹមត្រូវ​ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ចាស់ៗ​យូរ​មក​ហើយ​។​ លោក​បានឱ្យ​ដឹង​ដែរ​ថា​ កន្លង​ទៅ​លោក​ បាន​បរិ​ចាក​ដី​នៅ​ខាង​មុខជា​ច្រើន​ដើម្បី​ ធ្វើ​ប្រឡាយ​និង​ទុក​ព្រំ​ចំណី​ផ្លូវ​រួចរាល់​ មុន​នឹង​សាងសង់​ផ្ទះ​នេះ​។​ ម្ចាស់ផ្ទះ​រូប​ នេះ​បាន​បញ្ជាក់​ថា​ លោក​អភិបាលក្រុង​ បាន​លុង​បច្ចុប្បន្ន​មាន​លំនៅ​ឋាន​នៅ​មិន​ ឆ្ងាយ​ពី​លោក​នេះ​ទេ​និង​បាន​ឆ្លងកាត់​ផ្ទះ​ របស់​គាត់​ស្ទើរ​រៀងរាល់ថ្ងៃ​ ចុះ​ហេតុ​ ដូច​ម្ដេច​ពេល​ដែល​គាត់​សាងសង់​ផ្ទះ​ ដំបូង​ម្ដេច​មិន​ប្រាប់​មុន​ តែ​ដល់​ពេល​ សាងសង់​ជិត​រួច​ទៅ​ហើយ​បែរជា​ឱ្យមក​ រុះរើ​ដូច្នេះ​?​

​ជុំវិញ​ករណី​នេះ​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​បាន​ប្រាប់​អ្នក​យក​ ព័ត៌មាន​នគរវត្ដ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ថា​ ការ​ចុះ​ផ្អាក​ឃាត់​មិន​ ឱ្យ​សាងសង់​សំណង់ផ្ទះ​២​ខ្នង​ខាងលើ​នេះ​ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ឡើង​ ចំនួន​៤​លើក​រួច​មក​ហើយ​ព្រោះតែ​អាជ្ញា​ ធរ​មើលឃើញ​ថា​ការ​សាងសង់​លំនៅ​ ឋាន​នេះ​បាន​ប៉ះពាល់​និង​រំលោភ​យក​ ចំណី​ផ្លូវ​រហូត​ដល់​ទៅ​៤​ម៉ែត្រ​ឯណោះ​។​

​លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា​ អាជ្ញាធរ​ទុក​ពេល​ឱ្យ​ម្ចាស់ផ្ទះ​១០​ថ្ងៃ​ បើ​ មិន​មានការ​រុះរើ​ឬ​ថយ​ទៅ​ក្រោយ​ទេ​ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​និង​ចុះ​មក​ រុះរើ​។​

​ទាក់ទិន​នឹង​ឱសានវាទ​របស់​អាជ្ញាធរ​ ក្រុង​បាន​លុង​នេះ​អ្នក​យក​ព័ត៌មាន​នគរ​ វត្ដ​មិន​អាច​រក​ការ​ពន្យល់​ពី​លោក​ ក​យ​ ព្រេ​ល​ ជា​ម្ចាស់ផ្ទះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ វិច្ឆិកា​ ។​ ក៏​ប៉ុន្ដែ​បើ​តាម​អ្នក​ភូមិ​ក៏​ ដូច​ជា​អ្នក​ស្និត​នឹង​ក្រុម​គ្រួសារ​លោក​ ក​យ​ ព្រេ​ល​ បង្ហើប​ឱ្យ​ដឹង​ថា​ លោក​ ក​យ​ ព្រេ​ល​ នឹង​មិន​រុះរើ​ ហើយ​ក៏​មិន​ថយ​ ក្រោយ​ដែរ​ ព្រោះ​ដី​នេះ​គាត់​មាន​លិខិត​ កាន់កាប់​និង​ព្រំប្រទល់​ត្រឹមត្រូវ​បញ្ជាក់​ ពី​អាជ្ញាធរ​មុនៗ​។​ មួយវិញទៀត​ពេល​ *​ដែល​រូប​គាត់​ចាប់ផ្ដើម​សាងសង់​ផ្ទះ​ ម្ដេច​ក៏​អាជ្ញាធរ​មិន​មក​ហាមឃាត់​មុន​ ដល់​ពេល​សាងសង់​បាន​៧០-៨០​ភាគរយ​ ហើយ​នោះ​បែរជា​មក​រុះរើ​ទៅ​វិញ​។​

​តាម​ប្រភព​ពី​អាជ្ញាធរ​ក្រុង​បាន​លុង​ឱ្យ​ដឹង​ដែរ​ថា​ កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​បាន​ ចេញ​សេចក្ដី​ប្រកាស់​មិន​ឱ្យ​មានការ​ សាងសង់​រំលោភ​យក​ដី​ចិញ្ចើម​ផ្លូវ​ ដោយសារ​ថា​ អាជ្ញា​ធរមាន​គម្រោង​ ពង្រីក​ផ្លូវ​មួយ​នេះ​ដើម្បី​បញ្ចៀស​ការ​កក​ ស្ទះចរាចរណ៍​និង​ដើម្បី​សម្រួល​ដំណើរ​ ពេល​ដែល​កំណើន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ ទេសចរណ៍​បាន​ចូល​មក​ក្នុង​ខេត្ដរតនគិរី​។​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​មួយ​ ចំនួន​បាន​រិះគន់​ដល់​អាជ្ញាធរ​ក្រុង​បាន​ លុង​ដែរ​ថា​ ការ​សាងសង់​ផ្ទះ​ឈើ​ប្រក់​ ស័ង្កសី​២​ខ្នង​របស់​គ្រួសារ​ខាងលើ​នេះ​ជា​ កំហុស​របស់​អាជ្ញាធរ​។​ ការ​ដែល​ប្រជា​ ពលរដ្ឋ​ដាក់​កំហុស​ទៅ​លើ​អាជ្ញាធរ​ព្រោះ​ ពេល​គេ​ចាប់ផ្ដើម​សាងសង់​ផ្ទះ​ម្ដេច​មិន​ មក​ហាមឃាត់​ហើយ​ដល់​ពេល​សាង​ សង់​ជិត​រួច​បែរជា​ឱ្យ​គេ​រុះរើ​។​ នេះ​ជា​ ចេតនា​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រ​ទ្យ​ សម្បត្ដិ​ការ​ចំណាយ​សាងសង់​ផ្ទះ​របស់​ គ្រួសារ​ខាងលើ​នេះ​។​

​គួរ​បញ្ជាក់​ថា​ ករណី​អាជ្ញាធរ​នៅ​ តាម​ខេត្ដ​-​ក្រុង​មួយ​ចំនួន​ធ្វើ​បែប​នេះ​ បាន​កើត​ឡើងជា​ញឹកញាប់​ខណៈ​គេ​សាង​ សង់ផ្ទះ​ជិត​រួច​ឬ​ក៏​រួចរាល់​បែរជា​ឱ្យ​គេ​ រុះរើ​និង​វាយ​កម្ទេច​ចោល​។​ ការ​ធ្វើ​បែប​ នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ដោយ​ សារ​ម្ចាស់ផ្ទះ​មិន​មាន​ផ្ដល់​លាភសក្ការៈ​ តែបើ​មាន​អ្វី​ដែល​លំ​បាល​នោះ​គឺ​អ្នក​ត្រូវ​ ចូល​កាន់​តំណែង​ក្រោយ​ដោះស្រាយ​ឡើង​ ល្វីងមុខ​ ៕​

dweIMG-20151111-WA0004dwe (1)

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print