ខេត្តកំពង់ចាម៖ យុវជនពីរនាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានចាប់ខ្លួន កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលបាលខេត្តកំពង់ចាមសហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកកោះសូទិន ។
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១៤ និង ៣០នាទី បានប្រើប្រាស់ជំនាញ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ០១ករណី ស្ថិតនៅចំណុចភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម សរុបលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់:
១-ឈ្មោះ សេង សំបូរ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។
២-ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។
ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស០២កញ្ចប់តូច ទូរស័ព្ទដៃ០២គ្រឿង ឧបករណ៍វេចខ្ចប់ ថ្នាំញៀនមួយចំនួនធំ ឧបករណ៍សេព ថ្នាំញៀន ០១សម្រាប់ ប្រាក់ញុះញង់ ២០មឺុនរៀល ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង និងម៉ូតូម៉ាក់ធូដេ (Today)០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ៕
ដោយ៖ ហេង សូរិយា