ខេត្ដរតនគិរី៖ ផ្ទះប្រជាពលរដ្ឋមួយ គ្រួសារសាងសង់បានប្រមាណ៧០-៨០ ភាគរយទៅហើយត្រូវបានអាជ្ញាធរ ក្រុងបានលុងនិងកម្លាំងសមត្ថកិច្ចចម្រុះជាង៣០នាក់ចុះរារាំងនិងផ្អាកមិនឱ្យ សាងសង់បន្ដ។ មិនតែប៉ុណ្ណោះអាជ្ញាធរ បានព្រមានបើមិនរុះរើខ្លួនឯងទេនោះ អាជ្ញាធរនឹងប្រើប្រាស់កម្លាំងចុះរុះរើ និងដកហូតសម្ភាររបស់ជាងសំណង់ផង ដែរ។
ការចុះផ្អាកការសាងសង់សំណង់ផ្ទះ ឈើ២ខ្នងប្រកស័ង្កសីខាងលើនេះអាជ្ញា ធរក្រុងបានលុងបានធ្វើឡើងកាលពី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចទួលបឹងកម្សាន្ដ ស្ថិតក្នុង ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបាន លុង ខេត្ដរតនគិរី។
លោក កយ ព្រេល ជាអនុប្រធានពន្ធ ធានាគារភ្នំស្វាយនិងជាម្ចាស់ផ្ទះបាន ប្រតិកម្មទៅនឹងក្រុមអាជ្ញាធរដែលចុះ រារាំងការសាងសង់ផ្ទះរបស់លោកថា ដី ដែលគាត់កំពុងសាងសងផ្ទះនេះគឺមាន លិខិតកាន់កាប់កំណត់ព្រំប្រទល់ត្រឹមត្រូវ ពីអាជ្ញាធរពាក់ព័ន្ធចាស់ៗយូរមកហើយ។ លោកបានឱ្យដឹងដែរថា កន្លងទៅលោក បានបរិចាកដីនៅខាងមុខជាច្រើនដើម្បី ធ្វើប្រឡាយនិងទុកព្រំចំណីផ្លូវរួចរាល់ មុននឹងសាងសង់ផ្ទះនេះ។ ម្ចាស់ផ្ទះរូប នេះបានបញ្ជាក់ថា លោកអភិបាលក្រុង បានលុងបច្ចុប្បន្នមានលំនៅឋាននៅមិន ឆ្ងាយពីលោកនេះទេនិងបានឆ្លងកាត់ផ្ទះ របស់គាត់ស្ទើររៀងរាល់ថ្ងៃ ចុះហេតុ ដូចម្ដេចពេលដែលគាត់សាងសង់ផ្ទះ ដំបូងម្ដេចមិនប្រាប់មុន តែដល់ពេល សាងសង់ជិតរួចទៅហើយបែរជាឱ្យមក រុះរើដូច្នេះ?
ជុំវិញករណីនេះលោក អ៊ុក សំអុល អភិបាលក្រុងបានលុងបានប្រាប់អ្នកយក ព័ត៌មាននគរវត្ដតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ថា ការចុះផ្អាកឃាត់មិន ឱ្យសាងសង់សំណង់ផ្ទះ២ខ្នងខាងលើនេះ គឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើឡើង ចំនួន៤លើករួចមកហើយព្រោះតែអាជ្ញា ធរមើលឃើញថាការសាងសង់លំនៅ ឋាននេះបានប៉ះពាល់និងរំលោភយក ចំណីផ្លូវរហូតដល់ទៅ៤ម៉ែត្រឯណោះ។
លោកអភិបាលក្រុងបានបញ្ជាក់ថា អាជ្ញាធរទុកពេលឱ្យម្ចាស់ផ្ទះ១០ថ្ងៃ បើ មិនមានការរុះរើឬថយទៅក្រោយទេ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះនិងចុះមក រុះរើ។
ទាក់ទិននឹងឱសានវាទរបស់អាជ្ញាធរ ក្រុងបានលុងនេះអ្នកយកព័ត៌មាននគរ វត្ដមិនអាចរកការពន្យល់ពីលោក កយ ព្រេល ជាម្ចាស់ផ្ទះបានទេនៅព្រឹកថ្ងៃទី ១១ វិច្ឆិកា ។ ក៏ប៉ុន្ដែបើតាមអ្នកភូមិក៏ ដូចជាអ្នកស្និតនឹងក្រុមគ្រួសារលោក កយ ព្រេល បង្ហើបឱ្យដឹងថា លោក កយ ព្រេល នឹងមិនរុះរើ ហើយក៏មិនថយ ក្រោយដែរ ព្រោះដីនេះគាត់មានលិខិត កាន់កាប់និងព្រំប្រទល់ត្រឹមត្រូវបញ្ជាក់ ពីអាជ្ញាធរមុនៗ។ មួយវិញទៀតពេល *ដែលរូបគាត់ចាប់ផ្ដើមសាងសង់ផ្ទះ ម្ដេចក៏អាជ្ញាធរមិនមកហាមឃាត់មុន ដល់ពេលសាងសង់បាន៧០-៨០ភាគរយ ហើយនោះបែរជាមករុះរើទៅវិញ។
តាមប្រភពពីអាជ្ញាធរក្រុងបានលុងឱ្យដឹងដែរថា កន្លងទៅអាជ្ញាធរធ្លាប់បាន ចេញសេចក្ដីប្រកាស់មិនឱ្យមានការ សាងសង់រំលោភយកដីចិញ្ចើមផ្លូវ ដោយសារថា អាជ្ញាធរមានគម្រោង ពង្រីកផ្លូវមួយនេះដើម្បីបញ្ចៀសការកក ស្ទះចរាចរណ៍និងដើម្បីសម្រួលដំណើរ ពេលដែលកំណើនប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរណ៍បានចូលមកក្នុងខេត្ដរតនគិរី។
ប្រជាពលរដ្ឋក្នុងក្រុងបានលុងមួយ ចំនួនបានរិះគន់ដល់អាជ្ញាធរក្រុងបាន លុងដែរថា ការសាងសង់ផ្ទះឈើប្រក់ ស័ង្កសី២ខ្នងរបស់គ្រួសារខាងលើនេះជា កំហុសរបស់អាជ្ញាធរ។ ការដែលប្រជា ពលរដ្ឋដាក់កំហុសទៅលើអាជ្ញាធរព្រោះ ពេលគេចាប់ផ្ដើមសាងសង់ផ្ទះម្ដេចមិន មកហាមឃាត់ហើយដល់ពេលសាង សង់ជិតរួចបែរជាឱ្យគេរុះរើ។ នេះជា ចេតនាមួយធ្វើឱ្យប៉ះពាល់ដល់ព្រទ្យ សម្បត្ដិការចំណាយសាងសង់ផ្ទះរបស់ គ្រួសារខាងលើនេះ។
គួរបញ្ជាក់ថា ករណីអាជ្ញាធរនៅ តាមខេត្ដ-ក្រុងមួយចំនួនធ្វើបែបនេះ បានកើតឡើងជាញឹកញាប់ខណៈគេសាង សង់ផ្ទះជិតរួចឬក៏រួចរាល់បែរជាឱ្យគេ រុះរើនិងវាយកម្ទេចចោល។ ការធ្វើបែប នេះត្រូវបានគេមើលឃើញថា ដោយ សារម្ចាស់ផ្ទះមិនមានផ្ដល់លាភសក្ការៈ តែបើមានអ្វីដែលលំបាលនោះគឺអ្នកត្រូវ ចូលកាន់តំណែងក្រោយដោះស្រាយឡើង ល្វីងមុខ ៕
ដោយ៖ អ៊ុច សាវុទ្ធ