ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយធ្វើអោយគោមួយក្បាលត្រូវបានភ្លើងចរន្តអគ្គីសនីឆក់ងាប់ខណៈម្ចាស់គៀងមកពីគង្វៀលចូលក្រោលវិញហើយបានដេញអោយចុះផឹកទឹកប្រឡាយត្រូវគោមួយក្បាលទៀតជល់ជ្រុលទៅប៉ះបង្គោលភ្លើង កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានអោយដឹងថានៅ មុនពេលកើតហេតុគេបានឃើញសត្វគោចំនួន៩ក្បាលដែលម្ចាស់ដេញមកពីស្រែទៅចូលក្រោលហើយបានគៀងអោយទៅដឹកទឹកប្រឡាយខណៈគោមួយក្បាលកំពុងអោនផឹកទឹកស្រាប់តែមានគោមួយក្បាលទៀតមកជុលបណ្តាលអោយសត្វគោមួយក្បាលនោះទៅប៉ះនិងបង្គោលភ្លើលដែលឆ្លងចរន្តអគ្គសនីធ្វើសត្វគោមួយក្បាលនោះបានឆក់ងាប់ភ្លាមៗតែម្តង ។
សាក្សីដដែលបានបន្តថាភ្លាមនោះម្ចាស់គោក៏បានទៅទាញដោយស្មានតែជាប់ផុង ពេលម្ចាស់ទៅប៉ះក៏ឆក់បន្តទើបដឹងថាគោនោះត្រូវឆ្លើងឆក់ ។ ក្រោយពេលកើតហេតុម្ចាស់គោបានរត់ទៅប្តឹងប្រធានភូមិដើម្បីមកដល់ចំណុចកើតហេតុ ។
បន្ទាប់មកអគ្គិសនីកម្ពុជា បានចុះទៅពិនិត្យហើយបានប្រាប់ថា ការឆក់នេះបណ្តាលមកពីក្រុមអគ្គិសនីដែលតខ្នែង បំបែកចេញពីបង្គោលចូលទៅតាមផ្ទះប្រជាពលរដ្ឋខុសបច្ចេកទេស ទើបបណ្តាលឲ្យឆក់បែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់គោឈ្មោះ សុង ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំណើតនៅភូមិកើតហេតុ ៕
ដោយ៖ សុខាសែនជ័យ
...