លិខិតមិត្តអ្នកអាន៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម​តែ​នាំ​ចូល​ បន្លែ​ពី​វៀតណាម​១​ថ្ងៃ​៣០-៤០​តោន​

ចែករំលែក៖

​គ្រាន់តែ​បន្លែ​នាំ​ចូល​ពី​ប្រទេស​វៀត​ ណា​ម​តាម​ច្រក​ជ្រៃ​ធំ​ក្នុង​មួយ​យប់​មិន​ តិច​ជាង​៣០-៤០​តោន​នោះ​ទេ​ ។​ វា​ជា​ រឿង​ដែល​មិន​គួរ​នឹង​កើត​ព្រោះ​កម្ពុជា​ មានឈ្មោះ​ថា​ ជា​ប្រទេស​កសិកម្ម​ដែល​ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ដាំ​ដុះ​ដាំ​ណាំ​គ្រប់​ មុខ​រួម​ទាំង​បន្លែ​សម្រាប់​ស្លរ​ស្លុក​នោះ​ ផង​ ។​ ប៉ុន្ដែ​ដែល​នាង​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ ស្ទើរ​ក្លាយជា​ទម្លាប់​ប្រជាពលរដ្ឋ​របស់​ យើង​ទុក​ដី​ឱ្យ​ទំនេរ​ចោល​ដោយ​មិន​ដាំ​ ជី​ស្លឹកគ្រៃ​ដោយ​គ្រាន់តែ​ស្រោច​ទឹក​មួយ​ ផ្ដិល​នោះ​ឡើយ​ ។​

dww

​តាម​អ្វី​ដែល​នាង​ខ្ញុំ​សង្កេត​ឃើញ​នៅ​ តាម​ទី​ជនបទ​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ មិនសូវ​ខ្វល់​នៅ​ការ​ដាំ​ដុះ​ដាំ​ណាំ​បន្លែ​ បង្ការ​ជុំវិញ​ផ្ទះ​នោះ​ឡើយ​ ។​ ប្រជា​ពល​ រដ្ឋ​យើង​ចូល​ចិត្ដ​នៅ​ពេល​ដែល​រៀប​ស្លរ​ ស្លុក​ប្រើ​កូន​ឱ្យទៅ​ទិញ​ពី​ផ្ទះ​ចិន​ឬ​ទៅ​សុំ​ ពី​ផ្ទះ​អ្នក​ជិតខាង​ ។​ ដី​ទំនេរ​នៅ​ក្បែរ​ជណ្ដើរ​ មិន​ព្រម​ដាំ​ជី​ ស្លឹកគ្រៃ​ ម្ទេស​…​ ដើម្បី​ ទុក​ដោះស្រាយ​បញ្ហា​បន្ដិចបន្ដួច​នោះ​ ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​បែប​ជា​មើល​ស្រាល​ បញ្ហា​តិចតួច​ដោយ​អាង​ទៅ​លើ​ផ្ទះ​ចិន​។​

​បញ្ហា​បែប​នេះ​មិន​ចាំបាច់​មាន​គោល​ នយោបាយ​របស់​រាជរដ្ឋាភិបាល​អ្វី​ទេ​ ប៉ុន្ដែ​គឺ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​និង​ការ​យក​ ចិត្ដ​ទុកដាក់​របស់​គ្រួសារ​ប្រជាពលរដ្ឋ​ នី​មួ​ួ​យៗ​ ។​ អ្វី​ដែល​សំខាន់​គឺ​ដី​ទំនេរ​មួយ​ ដុំ​តូច​ប៉ុនណា​ក៏​គេ​អាច​ដាំ​បន្លែ​តិចតួច​ បាន​ដែរ​ ។​

​អ្នក​ទីក្រុង​គេ​អាច​យក​ធុង​ស្នេ​រដាក់​ដី​ ហើយ​ដាំ​បន្លែ​បាន​ដែរ​ ។​ នាង​ខ្ញុំ​សង្កេត​ ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល​ឧស្សាហ៍​ ព្យាយាម​ទោះជា​មាន​ដី​តូច​ប៉ុនណា​ក៏​គេ​ អាច​ឆ្លៀត​ដាំ​ដំណាំ​បន្លែបង្ការ​តិចតួច​ បាន​ដែរ​ ។​ ប៉ុន្ដែ​សម្រាប់​ប្រជាពលរដ្ឋ​ ខ្លះ​ដែល​ខ្ជិលច្រអូស​ទោះបីជា​មាន​ដី​ទំនេរ​ រាប់​សិប​ហិ​កតា​ប៉ុន្ដែ​មិន​អាច​រក​ស្លឹកគ្រៃ​ មួយ​គល់​បាន​នោះ​ឡើយ​ ។​

​វា​ជា​រឿង​តូចតាច​ប៉ុន្ដែ​បើ​គិត​ឱ្យ​ជ្រៅ​ គឺ​ក្នុង​មួយ​ថ្ងៃ​ប្រទេស​កម្ពុជា​យើង​នាំ​ជី​ ស្លឹកគ្រៃ​ បន្លែ​…​ ពី​ប្រទេស​វៀតណាម​ គ្រាន់តែ​តាម​ច្រក​ជ្រៃ​ធំ​ក្នុង​មួយ​ថ្ងៃ​មិន​តិច​ជាង​៣០​តោន​នោះ​ទេ​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print