គ្រាន់តែបន្លែនាំចូលពីប្រទេសវៀត ណាមតាមច្រកជ្រៃធំក្នុងមួយយប់មិន តិចជាង៣០-៤០តោននោះទេ ។ វាជា រឿងដែលមិនគួរនឹងកើតព្រោះកម្ពុជា មានឈ្មោះថា ជាប្រទេសកសិកម្មដែល ប្រជាពលរដ្ឋកម្ពុជាអាចដាំដុះដាំណាំគ្រប់ មុខរួមទាំងបន្លែសម្រាប់ស្លរស្លុកនោះ ផង ។ ប៉ុន្ដែដែលនាងខ្ញុំចាប់អារម្មណ៍គឺ ស្ទើរក្លាយជាទម្លាប់ប្រជាពលរដ្ឋរបស់ យើងទុកដីឱ្យទំនេរចោលដោយមិនដាំ ជីស្លឹកគ្រៃដោយគ្រាន់តែស្រោចទឹកមួយ ផ្ដិលនោះឡើយ ។
តាមអ្វីដែលនាងខ្ញុំសង្កេតឃើញនៅ តាមទីជនបទស្រែចម្ការប្រជាពលរដ្ឋ មិនសូវខ្វល់នៅការដាំដុះដាំណាំបន្លែ បង្ការជុំវិញផ្ទះនោះឡើយ ។ ប្រជាពល រដ្ឋយើងចូលចិត្ដនៅពេលដែលរៀបស្លរ ស្លុកប្រើកូនឱ្យទៅទិញពីផ្ទះចិនឬទៅសុំ ពីផ្ទះអ្នកជិតខាង ។ ដីទំនេរនៅក្បែរជណ្ដើរ មិនព្រមដាំជី ស្លឹកគ្រៃ ម្ទេស… ដើម្បី ទុកដោះស្រាយបញ្ហាបន្ដិចបន្ដួចនោះ ឡើយ ។ ផ្ទុយទៅវិញបែបជាមើលស្រាល បញ្ហាតិចតួចដោយអាងទៅលើផ្ទះចិន។
បញ្ហាបែបនេះមិនចាំបាច់មានគោល នយោបាយរបស់រាជរដ្ឋាភិបាលអ្វីទេ ប៉ុន្ដែគឺវាអាស្រ័យទៅលើឆន្ទៈនិងការយក ចិត្ដទុកដាក់របស់គ្រួសារប្រជាពលរដ្ឋ នីមួួយៗ ។ អ្វីដែលសំខាន់គឺដីទំនេរមួយ ដុំតូចប៉ុនណាក៏គេអាចដាំបន្លែតិចតួច បានដែរ ។
អ្នកទីក្រុងគេអាចយកធុងស្នេរដាក់ដី ហើយដាំបន្លែបានដែរ ។ នាងខ្ញុំសង្កេត ឃើញថា ប្រជាពលរដ្ឋដែលឧស្សាហ៍ ព្យាយាមទោះជាមានដីតូចប៉ុនណាក៏គេ អាចឆ្លៀតដាំដំណាំបន្លែបង្ការតិចតួច បានដែរ ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋ ខ្លះដែលខ្ជិលច្រអូសទោះបីជាមានដីទំនេរ រាប់សិបហិកតាប៉ុន្ដែមិនអាចរកស្លឹកគ្រៃ មួយគល់បាននោះឡើយ ។
វាជារឿងតូចតាចប៉ុន្ដែបើគិតឱ្យជ្រៅ គឺក្នុងមួយថ្ងៃប្រទេសកម្ពុជាយើងនាំជី ស្លឹកគ្រៃ បន្លែ… ពីប្រទេសវៀតណាម គ្រាន់តែតាមច្រកជ្រៃធំក្នុងមួយថ្ងៃមិនតិចជាង៣០តោននោះទេ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់