​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ ចុះ​ផ្អាក​សំណង​ដ៏​ធំ​ស្កឹមស្កៃ​អត់​ច្បាប់​សង់​រំលោភ​ចូល​ទន្លេមេគង្គ

ចែករំលែក៖

​ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ ចុះ​ផ្អាក​សំណង​ដ៏​ធំ​ស្កឹមស្កៃ​អត់​ច្បាប់​សង់​រំលោភ​ចូល​ទន្លេមេគង្គ​ ដោយ​មើលឃើញ​ពី​ការ​រំលោភ​បំពាន​នៃ​អំពើ​ល្មើសច្បាប់​ និង​សាងសង់​សំណង់​ខុសច្បាប់​ ដោយសារ​តែ​សំណង់​មួយ​នេះ​ឡើង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ ទើប​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​ និង​ផ្អាក​សំណង់​នេះ​ផង​។​ ការ​ចុះ​ផ្អាក​សំណង់​នេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ ឃ្លាំង​ ហួត​ អភិបាល​ នៃ​គណ​:​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​។​

image116

​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​ ១០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ ដឹកនាំ​ដោយ​លោក​ហ៊ុយ​ សា​រុន​អភិបាលរង​ខណ្ឌ​និង​មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើ​រូប​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ ឈ្មោះ​ អ៊ុយ​ វាំង​សង់​ ភេទ​ប្រុស​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ផ្ទះសំណាក់​ ស្រែ​យើង​នៅ​ជិត​សាលា​ន័​រ​តុ​ន​ជ្រោយចង្វា​)​ ដែល​សង់​សំណង់​អំពី​បេតុង​អា​មេ​ទំ​ហ៊ំ​ទទឹង​៨​ម៉ែត្រ​និង​បណ្តោយ​១៧​ម៉ែត្រ​ កំពស់​៤​ជាន់​មាន​ទាំង​ជណ្តើរយន្ត​ទៀត​ផង​ដោយ​សង់​រំលោក​ដី​ចំណី​ទន្លេ​និង​សង់​ចូល​ទន្លេ​ ពិសេស​សង់​លើ​ដី​គំរោង​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ ជ្រោយចង្វារ​ ស្វាយ​ជ្រុំ​ ។​

​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្កៃ​នេះ​ស្ថិត​នៅ​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​ ដែល​សំណង់​នោះ​សង់​បាន​ប្រហែល​៦០​ភាគរយ​ទៅ​ហើយ​ មិន​ព្រម​ឈប់​សោះ​ដោយ​គេ​តែងតែ​លួច​សង់​រហូត​ បើ​ទោះបី​អាជ្ញាធរ​ចុះ​មក​ធ្វើការ​ហាមឃាត់​៣​ទៅ​៤​ដង​ហើយ​ក៏​ដោយ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អាជ្ញាធរ​ខណ្ឌ​ក៏​បាន​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ឃាត់​និង​ឱ្យ​ផ្អាក​សកម្មភាព​សាងសង់​ជា​បន្ទាន់​ព្រមទាំង​ធ្វើការ​ព្រមាន​ ខ្លាំងៗ​ទៅ​លើ​អ្នកម៉ៅការ​ ថាបើ​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ទេ​លោក​នឹង​ឃាត់​ទាំង​មនុស្ស​និង​សំភា​រះ​សំណង់​យក​ទៅ​សាលា​ខណ្ឌ​មិន​ខាន​ ។​

​ ការ​ចុះ​ផ្អាក​សំណង់​ខុសច្បាប់​ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ ម្ចាស់​សំណង់​បាន​សង់​អគារ​មួយ​យា​៉​ង​ធំ​រំលោភ​លើ​ដី​ចំណី​ទន្លេ​ ដោយ​មិន​ស្តាប់​ពី​ការ​ណែនាំ​និង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ឡើយ​ ។​

​ លោក​ ហ៊ុយ​ សា​រុន​ អភិបាល​ រង​ខណ្ឌ​ជ្រោយចង្វា​បានឱ្យ​ដឹង​ខណៈ​ចុះ​ផ្អាក​សំណង់​នោះ​ថា​ ម្ចាស់​សំណង់​អត់​ច្បាប់​នេះ​មិនដឹង​ជា​អាង​ស្អី​ទេ​ ព្រោះ​សាងសង់​អត់​ច្បាប់​ហើយ​សង់​រំលោក​លើ​ដី​ចំណី​ទន្លេ​ ទោះបី​អាជ្ញាធរ​ខណ្ឌ​ចុះ​ឃាត់​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​បន្ត​លួច​សង់​រហូត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ពេល​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ព្រមាន​ទៅ​លើ​សំណង់​ក្រុមហ៊ុន​ណា​ហ្គា​វ៉ើ​ល​ដែល​សង់​សំ​លោភ​ចូល​ចំណី​ផ្លូវ​ និង​សួនច្បារ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​សោភ័ណ​ភាព​ទីក្រុង​ ដោយ​សម្តេច​បញ្ជា​ឱ្យ​រុះរើ​ចេញ​វិញ​ជា​បន្ទាន់​ផង​ដែរ​ ៕

image5image6image4image3

...

ដោយ៖ ​ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print